ក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួរដែលថាបន្ទាប់ពីប្រទេសចិនដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» តើនឹមានវិធានការគ្រប់គ្រងបែបណាចំពោះអ្នកដំណើរដែលចូលដែនប្រទេសចិន?

2023-01-05 18:23:20
ប្រភព:CRI

យោងតាមគណៈកម្មាធិការជាតិសុខាភិបាលចិនបានឱ្យដឹងថា ឆ្លងតាមការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B»។

លោកស្រីMaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៤ខែមករាថា ចាប់ពីថ្ងៃទី៨ខែមករានេះតទៅអ្នកធ្វើដំណើរមកប្រទេសចិនត្រូវធ្វើតេស្តកូវីដមុនចេញដំណើរ៤៨ម៉ោង បុគ្គលណាធ្វើដែលអវិជ្ជមានអាចមកប្រទេសចិនបាន ។ បុគ្គលណាដែលមានប្រកាសសុខភាពមិនប្រក្រតីឬក៏លេចចេញអាការរោគក្តៅខ្លួន គយនឹងត្រូវតេស្តអង់ទីហ្សែនរហ័ស បុគ្គលណាដែលមានលទ្ធផលវិជ្ជមាន ប្រសិនបើជាករណីឆ្លងគ្មានរោគសញ្ញាឬករណីមានអាការៈស្រាលដែលគ្មានជំងឺមូលដ្ឋានធ្ងន់នោះអាចធ្វើចត្តាឡីស័កនិងថែទាំសុខភាពខ្លួនឯងនៅកន្លែងស្នាក់នៅ៕

ក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួរដែលថាបន្ទាប់ពីប្រទេសចិនដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» តើនឹមានវិធានការគ្រប់គ្រងបែបណាចំពោះអ្នកដំណើរដែលចូលដែនប្រទេសចិន?