មន្ត្រីអង្គការសុខភាពពិភពលោកថ្លែងថា វីរុសបំប្លែងថ្មី XBB.1.5 ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់ចំនួន ២៩ហើយ

2023-01-05 18:28:24
ប្រភព:CRI

តាមដំណឹងនៃគេហទំព័រអង្គការសហប្រជាជាតិឱ្យដឹងថា លោកស្រី Maria Van Kerkhove នាយកទទួលបន្ទុកបច្ចេកទេសឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩របស់អង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃទី ៤ ខែមករាថា គិតរហូតមកដល់ពេលនេះ វីរុសបំប្លែងថ្មីប្រភេទ XBB.1.5 នៃស៊េរី XBB ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់ចំនួន ២៩ហើយ។

លោកស្រីបានថ្លែងទៀតថា តាមការប៉ាន់ប្រមាណ រលកនៃការឆ្លងវីរុសនេះនឹងលេចចេញកាន់តែច្រើននៅតំបន់ជាច្រើនជុំវិញពិភពលោក ប៉ុន្តែវាមិនមានន័យថាប្រាកដជានឹងប្រែទៅជារលកដែលបណ្តាលឱ្យមានករណីស្លាប់កាន់តែច្រើននោះទេ ដោយសារតែវិធានការឆ្លើយតបរបស់ពួកយើងនៅតែបន្តមានប្រសិទ្ធភាព"។

សូមបញ្ជាក់ថា យោងតាមដំណឹងនៃគេហទំព័ររបស់អង្គការសហប្រជាជាតិ វីរុសXBB.1.5 ត្រូវបានរកឃើញជាលើកដំបូងនៅខែតុលាឆ្នាំ២០២២ ហើយបច្ចុប្បន្នវាបាននិងកំពុងបង្កឱ្យមានរលកថ្មីនៃការរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក៕

មន្ត្រីអង្គការសុខភាពពិភពលោកថ្លែងថា វីរុសបំប្លែងថ្មី XBB.1.5 ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់ចំនួន ២៩ហើយ