《របាយការណ៍អំពីប្រទេសចិននិងសកលភាវូបនីយកម្មឆ្នាំ២០២៣》បង្ហាញថា ចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល

2023-01-10 17:26:01
ប្រភព:CRI

កាលពីថ្ងៃទី៩ខែមករា ធនាគារគំនិតសកលភាវូបនីយកម្មបានចេញផ្សាយ《របាយការណ៍អំពីប្រទេសចិននិងសកលភាវូបនីយកម្មឆ្នាំ២០២៣》 ។ របាយការណ៍បានរៀបរៀងនិងប៉ាន់ប្រមាណអំពីនិន្នាការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មក្នុងមួយឆ្នាំខាងមុខលើវិស័យចំនួន១០ដូចជា ទំនាក់ទំនងរវាងចិននិងអាមេរិក វិបត្តិអ៊ុយក្រែន ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” ទេសចរណ៍អន្តរជាតិ សេដ្ឋកិច្ចឌីជីថលនិងបម្រែបម្រួលអាកាសធាតុជាដើម ។

របាយការណ៍លើកឡើងថា ក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីដ១៩បូករួមនឹងវិបត្តិអ៊ុយក្រែន បានពន្លឿនការកសាងជាថ្មីឡើងវិញនូវរបៀបរៀបរយពិភពលោក ។ ពិតមែនតែសកលភាវូបនីយកម្មដែលជានិន្នាការដ៏ចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចនឹងមិនបញ្ចប់ក្តី ក៏ប៉ុន្តែការដែលការអភិវឌ្ឍនៃសកលភាវូបនីយកម្មបានឈានចូលដំណាក់កាលកែសម្រួលយ៉ាងស៊ីជម្រៅ វាបានក្លាយជាគំនិតឯកភាពរួម ។ បោះជំហានចូលក្នុងឆ្នាំ២០២៣ ទន្ទឹមនឹងការដែលចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងគោលនយោបាយចេញចូលដែន ចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ៕

《របាយការណ៍អំពីប្រទេសចិននិងសកលភាវូបនីយកម្មឆ្នាំ២០២៣》បង្ហាញថា ចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល