ក្រសួងការបរទេសចិន៖មេត្រីភាពនិងភាពរួសរាយរាក់ទាក់បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជ្រើសរើសគោលដៅធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន

2023-01-12 18:09:17
ប្រភព:CRI

ពេលថ្មីៗកន្លងទៅនេះ ប្រទេសជាច្រើនបានដាក់ចេញវិធានការដើម្បីស្វាគមន៍ចំពោះភ្ញៀវទេសចរចិន។ ទាក់ទិននឹងរឿងនេះ ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១១ខែមករា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា មេត្រីភាពនិងភាពរួសរាយរាក់ទាក់បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជ្រើសរើសគោលដៅធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន។

លោកWangWenbinបានលើកឡើងថា បន្ទាប់ពីប្រទេសចិនដាក់ចេញផែនការទូទៅស្តីពីការកំណត់កម្រិតឆ្លងនៃវីរុសកូវីដ១៩ជា"ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B”និងវិធានការបណ្តោះអាសន្នស្តីពីការធ្វើដំណើរទៅមកនៃអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ហើយមិនចាត់វិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកដំណើរដែលទៅពីប្រទេសចិននោះទេ។

លោកWangWenbinបានថ្លែងទៀតថា មេត្រីភាពនិងភាពរួសរាយរាក់ទាក់នឹងធ្វើឱ្យភ្ញៀវទេសចរចិនទទួលអារម្មណ៍ពីភាពកក់ក្តៅនិងសប្បាយរីករាយដែលក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជ្រើសរើសគោលដៅធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពួកគេ។ ភាគីចិនក៏នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ភ្ញៀវទេសចរក្នុងការទៅដើរកម្សាន្តនៅប្រទេសទាំងនេះផងដែរ៕

ក្រសួងការបរទេសចិន៖មេត្រីភាពនិងភាពរួសរាយរាក់ទាក់បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជ្រើសរើសគោលដៅធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន