របាយការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោក៖ ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅ គឺជាហានិភ័យរយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុតនៃសកលលោក
ថ្ងៃទី១១ខែមករាតាមម៉ោងក្នុងតំបន់ វេទិកាសេដ្ឋកិច្ចពិភពលោកដែលមានទីចាត់ការទូទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីស បានចេញផ្សាយ《របាយការណ៍ស្តីពីហានិភ័យសកលឆ្នាំ២០២៣》។ របាយការណ៍នេះបានចង្អុលបង្ហាញថា ដោយសាររងឥទ្ធិពលពីការប៉ះទង្គិចនិងភូមិសាស្ត្រ សេដ្ឋកិច្ច ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅបានក្លាយទៅជាហានិភ័យរយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុត ដែលសកលលោកកំពុងប្រឈមមុខ ។
តាមការផ្សាយដំណឹងឱ្យដឹងថា 《របាយការណ៍ស្តីពីហានិភ័យសកលឆ្នាំ២០២៣》គឺអនុលោមតាមក្របខ័ណ្ឌរយៈពេល ២ឆ្នាំនាពេលអនាគត និង១០ឆ្នាំនាពេលអនាគត ព្រមនិងតាមលំដាប់នៃភាពធ្ងន់ធ្ងរនៃហានិភ័យ រាយឈ្មោះនៃហានិភ័យរយៈពេលខ្លីនិងរយៈពេលវែងចំនួន១០ ដែលសកលលោកកំពុងប្រឈមមុខដោយឡែក។
ក្នុងចំណោមនោះ ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅ គ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុជ្រុលខ្លាំងនិងការប៉ះទង្គិចភូមិសាស្ត្រសេដ្ឋកិច្ច បានស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៣នៃហានិភ័យរយៈពេលខ្លីនៃសកលលោក៕