ល្បឿនកំណើននៃការវិនិយោគថាមពល និងទេសចរណ៍នៅក្នុងខេត្តយូណានក្នុងឆ្នាំ២០២២ បានឈរចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន

2023-01-15 23:43:54
ប្រភព:គេហទំព័រកាសែតយូណាន

នៅឆ្នាំ២០២២ រចនាសម្ព័ន្ធវិនិយោគនៃខេត្តយូណាន ប្រទេសចិន បានបង្កើតការផ្លាស់ប្តូរសំខាន់ៗ ហើយការវិនិយោគក្នុងអាជីវកម្មបានកើនឡើងជិត ៤៤% ដែលមានអត្រា ៤០% ក្នុងការវិនិយោគទាំងស្រុង។ ក្នុងចំណោមនោះ ការវិនិយោគក្នុងឧស្សាហកម្មបានកើនឡើងជិត ៥០% ឈរចំណាត់ថ្នាក់លេខ២នៅក្នុងប្រទេសចិន។ ល្បឿនកំណើននៃការវិនិយោគថាមពល និងទេសចរណ៍ បានឈរចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន។ លើសពីនេះទៀត ការវិនិយោគលើវិស័យអប់រំ សុខាភិបាល ការការពារអេកូបរិស្ថាន និងសេដ្ឋកិច្ចឌីជីថល រក្សាបាននូវកំណើនយ៉ាងលឿន។

ចំនួនអង្គភាពក្នុងទីផ្សារទូទាំងខេត្តយូណានបានឡើងដល់ ៤,៩១ លាន កើនឡើង ១៩.៥% ដែលឈរនៅជួរមុខក្នុងចិន។ ក្រុមហ៊ុនកំពូល ៥០០ លើពិភពលោក មានចំនួន ១៣៤ នៅក្នុងខេត្តយូណាន៕

អ្នកបកប្រែ៖Li Zha

ល្បឿនកំណើននៃការវិនិយោគថាមពល និងទេសចរណ៍នៅក្នុងខេត្តយូណានក្នុងឆ្នាំ២០២២ បានឈរចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន