ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ប្រទេសចិនរីករាយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍឧស្សាហកម្មទេចសចរណ៍អន្តរជាតិនិងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ពិភពលោកដែលបូករួមទាំងប្រទេសចិនផងដែរ ។ ពេលកន្លងទៅនេះ អ្នកវិភាគបានលើកឡើងថា ពាណិជ្ជកម្មសេវាកម្មខាងទេសចរណ៍ប្រទេសចិន នឹងពន្លឿនការងើបឡើងវិញនៅឆ្នាំ២០២៣ ហើយនិងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ឧស្សាហកម្មទេសចរណ៍អន្តរជាតិ។ ចំពោះការនេះ ថ្ងៃទី១២ខែមករា លោកស្រីShuJuetingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅទីក្រុងប៉េកាំងថា ប្រទេសចិនរីករាយធ្វើការខិតខំប្រឹងប្រែងរួមជាមួយភាគីនានា ដើម្បីបង្កបង្កើតលក្ខខ័ណ្ឌឱ្យកាន់តែល្អប្រសើរដល់ការទៅមករបស់ប្រជាពលដ្ឋចិននិងបរទេសប្រកបដោយសុវត្ថិភាព សុខភាព និងសណ្តាប់ធ្នាប់ ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់ការជំរុញការអភិវឌ្ឍឧស្សាហកម្មទេចសចរណ៍អន្តរជាតិនិងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
លោកស្រីShuJuetingបានឧទ្ទេសនាមថា តាំងពីចូលឆ្នាំ២០២២មក សេវាកម្មទេសចរណ៍នៃប្រទេសចិនមានការស្តារឡើងវិញខ្លះៗ ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ ទំហំនាំចេញនាំចូលសរុប មាន៧សែន៥ម៉ឺន៨ពាន់៥០លានយាន់ប្រាក់ចិន ដែលបានកើនឡើង៨.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្រៅពីនេះ តាមការប៉ាន់ប្រមាណនៃអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិបានឱ្យដឹងថា រហូតដល់ចុងឆ្នាំ២០២២ ទេសចរណ៍អន្តរជាតិនៅទូទាំងពិភពលោក មានសង្ឃឹមរៀបចំឡើងវិញដល់៦៥ភាគរយនៃកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩៕