ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិននៅឆ្នាំ២០២២

2023-01-17 16:17:25
ប្រភព:CRI

ព្រឹកថ្ងៃទី១៧ ខែមករា ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិននៅឆ្នាំ២០២២។តាមការធ្វើបទបង្ហាញបានឱ្យដឹងថា ការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២២គឺ១២១,០២០៧ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃមិនប្រែប្រួល បានកើនឡើង៣%បើបៀបធៀបនឹងឆ្នាំ២០២១។បរិមាណផលិតស្បៀងសរុបនៅទូទាំងប្រទេសប្រចាំឆ្នាំ២០២២គឺ៦៨៦៥៣ម៉ឺនតោន កើនឡើង០,៥%ត្រូវជា៣៦៨តោនបើប្រៀបធៀបនឹងឆ្នាំ២០២១។ឆ្នាំ២០២២ បានបន្ថែមឱកាសការងារថ្មីនៅទីក្រុងនិងជនបទចំនួន១២០៦ម៉ឺននាក់ លើសពីគោលដៅប្រចាំឆ្នាំចំនួន១១លាននាក់៕

ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិននៅឆ្នាំ២០២២