ទំហំថវិកាសម្រាប់នៃការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ប្រទេសចិននៅឆ្នាំ២០២២បានលើសពី៣ទ្រីលានយាន់ប្រាក់ចិន
តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនប្រកាសនាពេលថ្មីៗនេះបានឱ្យដឹងថា ឆ្នាំ២០២២ ថវិកាសម្រាប់នៃការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងសង្គមទាំងមូលនៃប្រទេសចិនបានបន្តរក្សាកំណើនលេខពីរខ្ទង់ ដែលមានទំហំសរុបលើសពី៣ទ្រីលានយាន់ប្រាក់ចិនដែលជាកំណត់ត្រាថ្មី កម្រិតនៃការទម្លាក់ថវិកា(គឺអត្រារវាងថវិកាសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍និងGDP)បានកើនឡើងដោយលឿនបង្គួរ ពោលគឺឈានដល់២.៥៥%។
ទំហំទម្លាក់ថវិកាសរុបមានទ្រង់ទ្រាយធំ ហើយមានកម្រិតខ្លាំងនិងមានល្បឿនលឿនបង្គួរ។ឆ្នាំ២០២២ កម្រិតទម្លាក់ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ប្រទេសចិនបានឡើងដល់២.៥៥% ដេលបង្កើតកំណត់ត្រាថ្មីម្តងទៀត។
ថវិកាសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ជាមូលដ្ឋានបន្តរក្សាការកើនឡើង ការច្នៃប្រឌិតថ្មីទទួលបានការអភិវឌ្ឍថ្មី។ឆ្នាំ២០២២ ថវិកាសិក្សាស្រាវជ្រាវជាមូលដ្ឋានគឺត្រូវជា១៩៥,១ប៊ីលានយាន់ប្រាក់ចិន កើនឡើង៧.៤%បើប្រៀបធៀបនឹងឆ្នាំ២០២១ ហើយត្រូវជា៦.៣២%នៃថវិកាសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ បន្តរក្សាកម្រិតលើសពី៦%ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា៕