បរិមាណដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនបានលើសពី ៧០០ លានកញ្ចប់ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

2023-01-30 09:05:29
ប្រភព:កាសែតប្រជាជនដេលី

យោងតាមទិន្នន័យដែលគណនាដោយរដ្ឋបាលជាតិប្រៃសណីយ៍ចិនបានបង្ហាញថា ក្នុងអំឡុងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ (ថ្ងៃទី២១ ដល់២៧ ខែមករា) ប្រតិបត្តិការនៃឧស្សាហកម្មដឹកជញ្ជូនរហ័សរបស់ប្រៃសណីយ៍ជាតិចិនជាទូទៅមានសុវត្ថិភាព និងស្ថិរភាព មុខរបរដឹកជញ្ជូនអីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនបានទទួលកញ្ចប់អីវ៉ាន់ប្រមាណ ៤១០ លានកញ្ចប់ កើនឡើង ៥.១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ កើនឡើង១៩២.៩% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩   ការដឹកជញ្ជូនកញ្ចប់អីវ៉ាន់ដល់ផ្ទះមានចំនួន ៣៣០ លានកញ្ចប់ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២ កើនឡើង ២៥៤.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ តម្រូវការនៃផលិតផលពិសេស និងការដឹកជញ្ជូនអីវ៉ាន់ជាច្រើន ហើយតម្រូវការសម្រាប់កសិផលនៅតែបន្តរក្សានិន្នាការកើនឡើង។ មានអ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័សជាង ១ លាននាក់នៅទូទាំងប្រទេសចិន ប្រកាន់ខ្ជាប់នូវការងាររបស់ពួកគេ ដើម្បីធានាបាននូវការដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រ របស់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈទំនិញសម្រាប់បុណ្យចូលឆ្នាំថ្មី៕

អ្នកបកប្រែ៖ Li Zha

បរិមាណដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័សនៅទូទាំងប្រទេសចិនបានលើសពី ៧០០ លានកញ្ចប់ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន