ការផ្លាស់ប្តូរនៃការផ្គត់ផ្គង់ទឹកនៅតាមតំបន់ជនបទក្នុងខេត្តយូណានប្រទេសចិន
លោក ហ៊ូ សៀវហ្វូ អាយុ ៦២ ឆ្នាំ ដែលរស់នៅក្នុងភូមិយ៉ាងសាន ឃុំយូលុ ស្រុកហុយជឺ ខេត្តយូណាន ប្រទេសចិន ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គាត់ និងគ្រួសារចំនួន ១៨ នៅក្នុងភូមិប្រើប្រាស់ទឹក ត្រូវបានពឹងផ្អែកលើអាងស្តុកទឹកទឹកក្នុងកន្លែងស្តុកទឹកគឺជាទឹកមកពីលើដំបូលផ្ទះពេលធ្លាក់ភ្លៀង។ ផ្ទះរបស់ ហ៊ូ សៀវហ្វូ ស្ថិតនៅលើភ្នំមានជម្រាល និងកម្ពស់ជាមធ្យមជាង ២៣០០ ម៉ែត្រ រាល់រដូវប្រាំងគឺរដូវរងារ និងរដូវផ្ការីក អ្នកទាំងអស់គ្នាមិនសូវហ៊ានប្រើប្រាស់ទឹក។ ក្នុងករណីគ្រោះរាំងស្ងួត ពួកគេត្រូវពឹងផ្អែកលើរដ្ឋបាលក្នុងតំបន់ក្នុងការផ្គត់ផ្គង់ទឹក។ ដោយសារខ្វះទឹក ពោត និងដំឡូងបារំាងដែលកសិករដាំអាចពឹងតែទៅលើទឹកភ្លៀងក្នុងការស្រោចស្រពប៉ុណ្ណោះ។ នៅឆ្នាំ២០២២ ភូមិដែលលោក ហ៊ូ សៀវហ្វូ រស់នៅបានអនុវត្តគម្រោងលើកទឹក ដើម្បីលើកទឹកទន្លេឡើងដល់តំបន់ភ្នំដែលមានរយៈកម្ពស់ខ្ពស់ ចាប់ពីពេលនេះទៅ ប្រជាជនក្នុងភូមិបញ្ឈប់ការប្រើប្រាស់អាងស្តុកទឹក ហើយចាប់ផ្តើមប្រើប្រាស់ទឹកម៉ាស៊ីន។
នៅឆ្នាំ២០២១ ខេត្តយូណានបានបើកដំណើរការផែនការប្រតិបត្តិការពិសេសរយៈពេល ៣ ឆ្នាំសម្រាប់ការផ្គត់ផ្គង់ទឹកក្នុងតំបន់ជនបទ ដើម្បីបង្រួបបង្រួម និងកែលម្អសុវត្ថិភាពទឹកស្អាតរបស់ប្រជាជននៅតាមជនបទ។ គិតដល់ចុងឆ្នាំ២០២២ គម្រោងចំនួន ១៦៤៨ របស់ខេត្តយូណានត្រូវបានចាប់ផ្តើម ក្នុងនោះ គម្រោងចំនួន ១១០៥ ត្រូវបានបញ្ចប់ ដែលបានផ្លាស់ប្តូរការផ្គត់ផ្គង់ទឹករបស់ប្រជាជនចំនួន ១៥១៥០០ នាក់ដែលត្រូវផ្គត់ផ្គង់ទឹកដោយពឹងផ្អែកលើអាងស្តុកទឹក និងប្រជាជនចំនួន ១៧៨២០០ នាក់ដែលត្រូវផ្គត់ផ្គង់ទឹកមួយផ្នែកពឹងផ្អែកលើអាងស្តុកទឹក ហើយបញ្ហាផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជនចំនួន ៤០៦០០០ នាក់ដែលខ្វះទឹកដោយសារគ្រោះរាំងស្ងួតត្រូវបានដោះស្រាយ ជាមួយគ្នានេះ ក៏បានលើកកម្ពស់នៃការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជនចំនួន ១៥៤៧៤០០ នាក់ដែលរស់នៅក្នុងទីក្រុង និងជនបទផងដែរ៕
អ្នកយកព័ត៌មាន៖ Yang Jing
អ្នកបកប្រែ៖ Li Zha