ខេត្តយូណានប្រទេសចិនមមាញឹកក្នុងការជ្រើសរើសបុគ្គលិក និងដឹកពលករដែលធ្វើការនៅក្រៅខេត្តទៅបំពេញការងារ

2023-02-01 15:32:06
ប្រភព:កាសែតយូណានដេលី ស៊ីនហួចិន


បន្ទាប់ពីថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទីផ្សារធនធានមនុស្សរបស់ប្រទេសចិន បានចូលដល់ពេលជ្រើសរើសបុគ្គលិក និងការស្វែងរកការងារដ៏មមាញឹក។ នៅថ្ងៃទី២៩ ខែមករា ទីផ្សារធនធានមនុស្ស ណានប៉ា នៃទីក្រុងគុនមីង ខេត្តយូណាន កំពុងរៀបចំសកម្មភាពឯកទេស"ប្រតិបត្តិការ ១០០ ថ្ងៃសម្រាប់ការជ្រើសរើសបុគ្គលិកពីតំបន់ជនបទ" ហើយការជ្រើសរើសបុគ្គលិក និងការស្វែងរកការងារនឹងមានមនុស្សច្រើនជាងគេបន្ទាប់ពីថ្ងៃទី៥ ខែកុម្ភៈ។ គេរំពឹងថា លំហូរមនុស្សដែលចេញចូលទីផ្សារនៅឆ្នាំនេះ នឹងត្រឡប់មកជាមធ្យម ៥០០០ នាក់ក្នុងមួយថ្ងៃនៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ហើយពេលមានមនុស្សច្រើនបំផុតនឹងកើនឡើងដល់ ៨០០០ នាក់ក្នុងមួយថ្ងៃ។ នាពេលបច្ចុប្បន្ន មានសហគ្រាសចុះបញ្ជីក្នុងទីផ្សារនេះជាង ១៦០០០ សហគ្រាស ក្រៅពីនេះ ទីផ្សារធនធានមនុស្សនេះ បានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងសេវាកម្មការងារជាមួយខេត្ត (ភូមិភាគស្វយ័ត ឬក្រុង)ជាង ៤០ រួមមានខេត្តហុកគៀន  ក្វាងទុង និងក្រុងសៀងហៃជាដើម។

រយៈពេលប៉ុន្មានថ្ងៃនេះ កន្លែងជាច្រើនក្នុងខេត្តយូណានបានបង្កើតឱកាសជ្រើសរើសបុគ្គលិកយ៉ាងសកម្ម ថែមទាំងជួយដឹកពលករក្នុងតំបន់ជនបទដែលធ្វើការនៅក្រៅខេត្តទៅបំពេញការងារ បន្ទាប់ពីថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយជួយពួកគេក្នុងការជិះរថភ្លើង រថយន្ត និងយន្តហោះពិសេសជាដើម ដើម្បីពង្រឹងវិធានការសេវាកម្ម និងធានាការត្រឡប់ទៅបំពេញការងារវិញរបស់ពលករដោយសុវត្ថិភាព ឆាប់រហ័ស និងសណ្តាប់ធ្នាប់៕

អ្នកបកប្រែ៖ Li Zha

ខេត្តយូណានប្រទេសចិនមមាញឹកក្នុងការជ្រើសរើសបុគ្គលិក និងដឹកពលករដែលធ្វើការនៅក្រៅខេត្តទៅបំពេញការងារ