ខេត្តយូណានប្រទេសចិនគ្រោងនឹងសម្រេចបានប្រាក់ចំណូលនៃការលក់នំបញ្ចុកប្រចាំឆ្នាំជាង ៨០ ពាន់លានយន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្មនំបញ្ចុកទាំងមូលនៅឆ្នាំ២០២៥

2023-02-01 16:28:24
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ ស្ថាប័នចំនួន ៧  រួមទាំងមន្ទីរធុរកិច្ច និង មន្ទីរកសិកម្មនិងជនបទខេត្តយូណាននៃប្រទេសចិន បានបង្កើត ‹‹គម្រោងប្រតិបត្តិការបីឆ្នាំសម្រាប់ការពន្លឿនការអភិវឌ្ឍគុណភាពខ្ពស់នៃឧស្សាហកម្មនំបញ្ចុកក្នុងខេត្តយូណាន (២០២៣-២០២៥)››(ខាងក្រោមហៅថា ‹‹គម្រោងប្រតិបត្តិការ››) ដោយផ្តោតសំខាន់ទៅលើការកសាងម៉ាកនំបញ្ចុកយូណាន ពង្រីកចំណែកទីផ្សារនៃនំបញ្ចុកយូណាន និងពង្រីកឧស្សាហកម្មនំបញ្ចុកយូណាន។

ក្នុង‹‹គម្រោងប្រតិបត្តិការ›› នេះបានបញ្ជាក់យ៉ាងច្បាស់ថា ដល់ឆ្នាំ២០២៥ ខេត្តយូណាននឹងបង្កើតផលិតផលនំបញ្ចុក និងស្តង់ដារសេវាកម្មជាង ២០ ហើយបើកហាង“នំបញ្ចុកឆ្លងស្ពាន”ជាង ៥០០ ហាងនៅទូទាំងប្រទេសចិន ថែមទាំងសម្រេចបានប្រាក់ចំណូលនៃការលក់នំបញ្ចុកប្រចាំឆ្នាំជាង ៨០ ពាន់លានយន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្មនំបញ្ចុកទាំងមូល និងជំរុញឱ្យមនុស្សជាង ២០ ម៉ឺននាក់មានការងារធ្វើ៕

អ្នកយកព័ត៌មាន៖ Han Chengyuan

អ្នកបកប្រែ៖Li Zha

ខេត្តយូណានប្រទេសចិនគ្រោងនឹងសម្រេចបានប្រាក់ចំណូលនៃការលក់នំបញ្ចុកប្រចាំឆ្នាំជាង ៨០ ពាន់លានយន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្មនំបញ្ចុកទាំងមូលនៅឆ្នាំ២០២៥