កសិករដាំផ្លែឈើកំពុងមមាញឹកនៅក្នុងសួនស្ត្របឺរីនៅស្រុកឆាំងនីង ខេត្តយូណាន ប្រទេសចិន
ថ្មីៗនេះ ផ្លែស្ត្របឺរីក្នុងសួនស្ត្របឺរីនៅស្រុកឆាំងនីង ក្រុងបាវសាន ខេត្តយូណាន ប្រទេសចិន បានឈានចូលដល់ដំណាក់កាលទុំ ដែលមានអតិថិជនជាច្រើនមកកុម្ម៉ង់មិនចេះចប់ កសិករដាំផ្លែឈើកំពុងមមាញឹកប្រមូលផ្លែស្ត្របឺរី និងលក់ទៅខាងក្រៅ។
ក្នុងសួនស្ត្របឺរីបានដាំដើមស្ត្របឺរីដែលមានទំហំជាង ៥៣៣៣ ម៉ែត្រការ៉េ ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះដោយគ្មានដី និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក ដាក់ជីដោយស្វ័យប្រវត្តិ ផ្លែស្ត្របឺរីទាំងអស់នេះភាគច្រើនត្រូវបានលក់ទៅកាន់ទីក្រុង ឬមណ្ឌលនៅជុំវិញ។
សួនស្ត្របឺរីនេះ គឺជាសួនគំរូកសិកម្មបែបទំនើបដែលមិនប្រើដីក្នុងការដាំស្ត្របឺរីដំបូងគេក្នុងតំបន់ ដោយដាក់ទុនវិនិយោគសរុបជាង ៤ លានយន់ ក្នុងផ្ទះកញ្ចក់ត្រូវបានបំពាក់សំបុកឃ្មុំ ដើម្បីជួយឲ្យផ្ការីក និងទទួលលំអងផ្កា ចាប់ពីខែវិច្ឆិកាដល់ខែឧសភាឆ្នាំក្រោយគឺរដូវប្រមូលផលផ្លែស្ត្របឺរី គឺចន្លោះថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងដល់ដំណាក់កាលផ្លែស្ត្របឺរីទុំ។
លោក លូ សៀសៀន បុគ្គលិកក្នុងសួនស្ត្របឺរី បាននិយាយថា "ខ្ញុំធ្វើការនៅទីនេះអាចរកបានប្រាក់ចំណូលប្រមាណ ២០០០០ យន់ក្នុងមួយឆ្នាំ"។ ការអភិវឌ្ឍនៃឧស្សាហកម្មដាំស្ត្របឺរី បានដោះស្រាយបញ្ហាលំបាករបស់មនុស្សជុំវិញក្នុងការស្វែងរកការងារនៅក្បែរនោះដោយមានប្រសិទ្ធភាព ហើយជួយប្រជាជនរកប្រាក់ចំណូលបន្ថែមនៅពេលក្រោយ៕
អ្នកយកព័ត៌មាន៖ Zhao Qiyuan, Duan Hongliang
អ្នកបកប្រែ៖Li Zha