បរិមាណអ្នកដំណើរប្រចាំថ្ងៃនៃផ្លូវរថភ្លើងចិន-ឡាវ បង្កើតឯតទគ្គកម្មថ្មី
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិន ទន្ទឹមនឹងលំហូរភ្ញៀវទេសចរ និងលំហូរអ្នកដំណើរទៅមកដើម្បីសួរសុខទុក្ខសាច់ញាតិបន្ថែមជាបន្តបន្ទាប់ បរិមាណអ្នកដំណើរតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវក៏កាន់តែច្រើនឡើង ហើយបរិមាណអ្នកដំណើរប្រចាំថ្ងៃនៃផ្លូវរថភ្លើងចិន-ឡាវ តែងតែបង្កើតឯតទគ្គកម្មថ្មី។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ផ្លូវរថភ្លើងចិន-ឡាវបានដំណើរការរថភ្លើងជាមធ្យម ៣៥ គូក្នុងមួយថ្ងៃ បានដឹកជញ្ជូនអ្នកដំណើរ ៦,៤ ម៉ឺននាក់នៅថ្ងៃទី២៥៦,៨ ម៉ឺននាក់នៅថ្ងៃទី២៦ និង៧,៤ ម៉ឺននៅថ្ងៃទី២៧ បរិមាណដឹកជញ្ជូនអ្នកដំណើរប្រចាំថ្ងៃបានបង្កើតឯតទគ្គកម្មថ្មីក្នុងពេល ៣ ថ្ងៃជាប់គ្នា ដែលជាលទ្ធផលល្អបំផុតចាប់តាំងពីបើកដំណើរការមក។
ជាការពិត មានធនធានទេសចរណ៍សម្បូរបែបតាមបណ្ដោយផ្លូវរថភ្លើងចិន-ឡាវ ហើយទន្ទឹមនឹងការបង្កើនប្រសិទ្ធភាព និងការកែសម្រួលការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ មានភ្ញៀវទេសចរ និងអ្នកដំណើរទៅមកដើម្បីសួរសុខទុក្ខសាច់ញាតិកាន់តែច្រើនចេញដំណើរការតាមផ្លូវរថភ្លើងចិន-ឡាវ។ ក្នុងរដូវកាលដឹកជញ្ជូនបុណ្យចូលឆ្នាំថ្មីចិននាយកដ្ឋានផ្លូវដែកពាក់ព័ន្ធបានធ្វើការវិភាគបែបវិទ្យាសាស្ត្រអំពីលំហូរអ្នកដំណើរ ការដាក់ពង្រាយយ៉ាងត្រឹមត្រូវនូវសមត្ថភាពដឹកជញ្ជូន ពង្រឹងការផ្គត់ផ្គង់ផលិតផលដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងបំពេញតម្រូវការក្នុងដំណើររបស់អ្នកដំណើរ។
ទន្ទឹមនឹងរថភ្លើងល្បឿនលឿននៃ“សញ្ញាហ្វូសុីង”និង“សញ្ញាឡានឆាង”បានបើកដំណើរការជាផ្លូវការ មធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព បៃតង រហ័ស និងផាសុកភាពត្រូវបានទទួលការពេញនិយមពីអ្នកដំណើរកាន់តែច្រើន៕
អ្នកសារព័ត៌មាន ៖ ហ៊ូ សៀវយ៉ង
អ្នកបកប្រែ ៖ Shen Yan