មណ្ឌលតាលី ត្រូវបានជ្រើសរើសជាតំបន់ការពារវប្បធម៌ និងអេកូឡូស៊ីជាតិរបស់ប្រទេសចិន
ថ្មីៗនេះ ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានប្រកាសបញ្ជីតំបន់ការពារវប្បធម៌ និងអេកូឡូស៊ីជាតិ ហើយតំបន់ការពារវប្បធម៌ និងអេកូឡូស៊ីមណ្ឌលស្វយ័តជនជាតិប៉ៃ តាលី ក្នុងខេត្តយូណានត្រូវបានជ្រើសរើសចូលក្នុងបញ្ជីឈ្មោះខាងលើ។
តំបន់ការពារវប្បធម៌ និងអេកូឡូស៊ីជាតិរបស់ប្រទេសចិនមានការការពារបេតិកភណ្ឌវប្បធម៌អរូបីជាស្នូល ការពារយ៉ាងទូលំទូលាយនូវទម្រង់វប្បធម៌ជាមួយនឹងការប្រមូលផ្តុំប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប មានលក្ខខណ្ឌរស់រានមានជីវិតល្អ មានតម្លៃខ្ពស់ និងមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ ហើយត្រូវបានបង្កើតឡើងតំបន់ជាក់លាក់ ដោយមានការយល់ស្របពីក្រសួងវប្បធម៌ និងទេសចរណ៍។ ការបង្កើតតំបន់ការពារវប្បធម៌ និងអេកូឡូស៊ីជាតិ គឺជាការស្វែងរក និងការអនុវត្តដ៏សំខាន់នៃគោលគំនិត និងវិធីការពារក្នុងដំណើរការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន ហើយវាក៏ជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងវិស័យការពារបេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងប្រទេសចិនផងដែរ។
តំបន់ការពារវប្បធម៌ និងអេកូឡូស៊ីជាតិតាលី គ្របដណ្ដប់លើតំបន់រដ្ឋបាលក្រោមដែនសមត្ថកិច្ចនៃមណ្ឌលស្វយ័តជនជាតិ ប៉ៃ តាលីដែលមានផ្ទៃដីសរុប ២,៩៥ ម៉ឺនគីឡូម៉ែត្រការ៉េ។ការការពារគ្របដណ្ដប់ការពារគម្រោងគ្រប់ប្រភេទនៃបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលឆ្លុះបញ្ចាំងពីភាពចម្រុះ និងភាពប្លែកនៃវប្បធម៌ជនជាតិក្នុងមណ្ឌលតាលី ការពារអ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបី និងការពារវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌ទេសភាពធម្មជាតិដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងបន្តវេននៃមរតកវប្បធម៌អរូបីជាដើម៕
អ្នកសារព័ត៌មាន ៖ ជូ ហៃ
អ្នកបកប្រែ ៖ Shen Yan