សត្វបក្សី Blossom-headed Parakeet រាប់រយក្បាលហើរជាហ្វូងនៅក្រុងយូយលី ខេត្តយូណាន
ថ្មីៗនេះ អ្នកថតរូបអេកូថតរូបបានសត្វបក្សីBlossom-headed Parakeetរាប់រយក្បាលនៅទីក្រុងយួយលីមណ្ឌលស្វយ័តជនជាតិតៃ និងជីងភូ តឺហុងខេត្តយូណាននៃដប្រទេសចិន។ ពួកវាជាសត្វការពារសំខាន់ថ្នាក់ជាតិចិនកម្រិត២។
សត្វបក្សី Blossom-headed Parakeet មានប្រវែងរាងកាយពី ២៦ ទៅ ៣៦ សង់ទីម៉ែត្រ និងទម្ងន់ពី ៨៥ ទៅ ៩០ ក្រាម វាជាប្រភេទបក្សី scansorial birds ហើយរស់នៅក្នុងប្រទេសចិន បង់ក្លាដែស កម្ពុជា ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាសដើម។
នៅក្នុងប្រទេសចិន សត្វបក្សីBlossom-headed Parakeet រស់នៅក្នុងខេត្តយូណាន ក្វាងតុង និងតំបន់ក្វាងស៊ី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការសង្កេតឃើញសត្វបក្សីBlossom-headed Parakeet នៅក្នុងស្រុកយីនជាំង ក្រុងយូយី និងក្រុងម៉ាស៊ឺនៃខេត្តយូណាន ដែលជាតំបន់មានសត្វបក្សីBlossom-headed Parakeet ភាគច្រើនត្រូវបានគេសង្កេតឃើញ និងថតរូបនៅក្នុងប្រទេសចិន។ លើសពីនេះទៀត អ្នកថតរូបបានថតរូបភាពសត្វបក្សី Slaty-headed Parakeet , Alexandrine Parakeet,Red-breasted Parakeet និងRose-ringed Parakeet ជាដើមនៅក្នុងតំបន់ខាងលើទាំងនេះ៕
អ្នកសារព័ត៌មាន ៖ ឆឺង ហោ ជូ ពានយ៉ុង យី យីហ៊ូ ចាំង យឺនថៅ សូន តុនជូន
អ្នកបកប្រែ ៖ Shen Yan