ប្រទេសចិនបានបន្ថែមតំបន់ដីសើមអន្តរជាតិសំខាន់ចំនួន ១៨ កន្លែង

2023-02-03 20:37:43
ប្រភព:កាសែតប្រជាជនដេលី

ថ្ងៃទី២ ខែកុម្ភៈ គឺជាទិវាដីសើមពិភពលោកលើកទី២៧។  អ្នកយកព័ត៌មានទទួលព័ត៌មានថ្មីបំផុតពី សកម្មភាពផ្សព្វផ្សាយប្រចាំប្រទេសចិននៃទិវាដីសើមពិភពលោកឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិនបានបន្ថែមតំបន់ដីសើមអន្តរជាតិសំខាន់ចំនួន ១៨ កន្លែង ហើយគិតមកដល់បច្ចុប្បន្ននេះ មានតំបន់ដីសើមអន្តរជាតិសំខាន់ៗចំនួន ៨២ កន្លែងនៅក្នុងប្រទេសចិន ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៧,៦៤៧ លានហិកតា ជាប់ចំណាត់ថ្នាក់លេខទី ៤ លើពិភពលោក។

មិនតែប៉ុណ្ណោះទេ លទ្ធផលនៃការត្រួតពិនិត្យស្ថានភាពអេកូឡូស៊ីនៃតំបន់ដីសើមអន្តរជាតិសំខាន់របស់ប្រទេសចិនឆ្នាំ២០២២ ត្រូវបានចេញផ្សាយនៅក្នុងសកម្មភាពផ្សព្វផ្សាយ។ ហើយលទ្ធផលបានបង្ហាញថា ស្ថានភាពអេកូឡូស៊ីទាំងមូលនៃតំបន់ដីសើមអន្តរជាតិសំខាន់របស់ប្រទេសចិនរក្សាយ៉ាងមានស្ថេរភាព ផ្ទៃដីសរុបនៃតំបន់ដីសើមបានកើនឡើងបើធៀបនឹងឆ្នាំមុន គុណភាពទឹកបានបង្ហាញពីនិន្នាការវិជ្ជមាន ហើយស្ថានភាពផ្គត់ផ្គង់ទឹកបានរក្សាយ៉ាងមានស្ថេរភាព។  លើសពីនេះទៀត​ ភាពសម្បូរបែបនៃជីវចម្រុះបានកើនឡើង ហើយមានរុក្ខជាតិដីសើមចំនួន ២៣៩១ ប្រភេទ។  និយាយជាទូទៅ ការការពារ និងការស្តារដីសើមទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយដីសើមត្រូវបានស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសចិន៕

អ្នកសារព័ត៌មាន ៖ លាវ វិនស៊ីន

អ្នកបកប្រែ ៖ Shen Yan

 

ប្រទេសចិនបានបន្ថែមតំបន់ដីសើមអន្តរជាតិសំខាន់ចំនួន ១៨ កន្លែង