វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៣ បានបើធ្វើនៅប្រទេសឥណ្ឌូណេស៊ី
កាលពីថ្ងៃទី ៥ ខែកុម្ភៈ វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៣ ដែលមានរយៈពេល ៤ ថ្ងៃបានបិទបញ្ចប់នៅប្រទេសឥណ្ឌូណេស៊ី ។ ក្រៅពីប្រទេសអាស៊ានទាំង១០ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌានិងរុស្ស៊ីក៏បានចូលរួមវេទិកានេះក្នុងនាមជាប្រទេសកិត្តិយសផងដែរ ។
លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតថ្មីនៃប្រទេសឥណ្ឌូណេស៊ីបានលើកឡើងថា ឧស្សាហកម្មទេសចរណ៍មានភាពធន់ខ្លាំង ជាពិសេសបន្ទាប់ពីប្រទេសចិនបានចាប់ដំណើរការឡើងវិញឱ្យប្រជាពលរដ្ឋចិនទៅធ្វើទេសចរណ៍នៅក្រៅប្រទេស ឧស្សាហកម្មទេសចរណ៍អាស៊ាននឹងត្រូវស្តារឡើងវិញយ៉ាងខ្លាំងក្លា ។ លោកស្រី Christina Frasco រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីនបានថ្លែងថា ការដែលភ្ញៀវទេសចរចិនទៅធ្វើដំណើរកម្សាន្តជាថ្មីឡើងវិញបានបំពេញបំន្ថែមនូវជំនឿចិត្តដល់ឧស្សាហកម្មទេសចរណ៍ហ្វីលីពីន ។ អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាមបានថ្លែងថា វៀតណាមរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីលើកកម្ពស់គុណភាពនៃសេវាកម្មមុខរបរទេសចរណ៍ ៕