សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្មសកលនៅខែមករាបានកើនឡើងវិញ និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលបានបន្ធូរបន្ថយ

2023-02-06 18:30:12
ប្រភព:CRI

ថ្ងៃទី៦ខែកុម្ភៈ សហគមន៍ចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ចិនបានប្រកាសពីសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)ក្នុងវិស័យផលិតកម្មសកលនៅខែមករា សន្ទស្សន៍នេះបានបញ្ចប់និន្នាការធ្លាក់ចុះរយៈពេល៧ខែជាប់ៗបើប្រៀបធៀបនឹងខែមុន ពោលគឺមានការកើនឡើងបើប្រៀបធៀបនឹងខែមុន ។ អ្នកជំនាញបានថ្លែងថា វិស័យផលិតកម្មរបស់ចិនបានពន្លឿនការស្តារឡើងវិញគឺបានរួមចំណែកជាកម្លាំងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។

លោក Xu Hongcai អនុប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនៃសមាគមសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រគោលនយោបាយរបស់ចិនបានលើកឡើងថា សំខាន់គឺទទួលបានអំណោយផលពីការស្តារសេដ្ឋកិច្ចចិនឡើងវិញយ៉ាងខ្លាំង បានជាសន្ទស្សន៍ PMI ក្នុងវិស័យផលិតកម្មរបស់ចិននៅខែមករាឆ្នាំនេះគឺ៥០,១ភាគរយ ដែលកើនឡើង៣,១ភាគរយបើប្រៀបធៀបនឹងខែមុន ដែលក្លាយជាកម្លាំងជំរុញសំខាន់ក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ។ របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីបំផុតនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្រួលដំឡើងអត្រាកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ចំនួន០,២ភាគរយ ពោលគឺត្រូវជា២,៩ភាគរយ ។

អ្នកជំនាញបានគូសបញ្ជាក់ថា មានតែប្រទេសនានាលើពិភពលោកស្វែងរកគំនិតឯកភាពគ្នារក្សាទុកភាពខុសគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បង្កើនភាពធន់នៃការស្តារសេដ្ឋកិច្ចឡើងវិញឥតឈប់ឈរ នោះ ទើបសេដ្ឋកិច្ចសកលមានសង្ឃឹមវិលត្រឡប់ទៅរកផ្លូវស្តារឡើងវិញដោយនឹងនរ ៕

សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្មសកលនៅខែមករាបានកើនឡើងវិញ និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលបានបន្ធូរបន្ថយ