ក្រសួងវប្បធម៌និងទេសចរណ៍ចិនអះអាងថា ចាប់ពីថ្ងៃទី៦ខែកុម្ភៈ តទៅ ទីភ្នាក់ងារទេសចរណ៍ទូទាំងប្រទេសចិននិងសាកល្បងដំណើរការឡើងវិញនូវអាជីវកម្មធ្វើទេសចរណ៍នៅក្រៅប្រទេសនៅប្រទេសមួយចំនួន

2023-02-06 18:31:24
ប្រភព:CRI

តាមដំណឹងពាក់ព័ន្ធនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនឱ្យដឹងថា   ចាប់ពីថ្ងៃទី៦ខែកុម្ភៈនេះតទៅ  ទីភ្នាក់ងារទេសចរណ៍ទូទាំងប្រទេស  និងសហគ្រាសទេសចរណ៍តាមអនឡាញនៃប្រទេសចិន និងសាកល្បងដំណើរការឡើងវិញនូវអាជីវកម្មដែលប្រជាពលរដ្ឋចិនចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសជាក្រុមនៅប្រទេសពាក់ព័ន្ធ ព្រមនិង តាមរូបមន្តអាជីវកម្មសំបុត្រយន្តហោះបូកសណ្ឋាគារ។  បញ្ជីរាយឈ្មោះនៃប្រទេសដែលជាគោលដៅសាកល្បងរួមមានប្រទេសចំនួន២០ ដូចជាប្រទេសថៃ  ឥណ្ឌូណេស៊ី និងកម្ពុជាជាដើម ។ នៅព្រឹកថ្ងៃទី៦ខែកុម្ភៈ  ក្រុមអ្នកដំណើរទៅធ្វើទេសចរណ៍នៅក្រៅប្រទេសបានចេញដំណើរជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងនៃប្រទេសចិន៕

ក្រសួងវប្បធម៌និងទេសចរណ៍ចិនអះអាងថា ចាប់ពីថ្ងៃទី៦ខែកុម្ភៈ តទៅ ទីភ្នាក់ងារទេសចរណ៍ទូទាំងប្រទេសចិននិងសាកល្បងដំណើរការឡើងវិញនូវអាជីវកម្មធ្វើទេសចរណ៍នៅក្រៅប្រទេសនៅប្រទេសមួយចំនួន