រដ្ឋាភិបាលចិនសម្រេចចិត្តផ្តល់ជំនួយបន្ទាន់ដល់ប្រទេសតួកគីនិងស៊ីរី
ថ្ងៃទី៦ខែកុម្ភៈ ប្រទេសតួកគីបានកើតគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រចំនួន២លើក បណ្តាលឱ្យប្រទេសទាំង២តួកគីនិងស៊ីរី មានមនុស្សស្លាប់និងរងរបួស និងខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ។
ថ្ងៃទី៧ខែកុម្ភៈ លោកDengBoqingអនុប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសចិនបានថ្លែងនៅពេលផ្តល់បទសម្ភាស៍ជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា រដ្ឋាភិបាលចិនបានដំណើរការយន្តការជំនួយមនុស្សធម៌ជាបន្ទាន់ ដោយសម្រេចចិត្តផ្តល់ជំនួយបន្ទាន់ដល់ប្រទេសតួកគីនិងស៊ីរី ។ ជំនួយលើកដំបូង នឹងផ្តល់ជូន៤០លានយាន់ប្រាក់ចិនដល់ប្រទេសតួកគី ព្រមទាំងផ្តល់សម្ភារៈជំនួយសង្រ្គោះដែលភាគីតួកគីត្រូវការជាបន្ទាន់ ។ ភាគីចិននឹងសម្របសម្រួលការផ្តល់សម្ភារៈជំនួយសង្រ្គោះដែលភាគីស៊ីរីត្រូវការជាបន្ទាន់ដល់ប្រទេសស៊ីរី ព្រមទាំងពន្លឿនការសម្រេចគម្រោងផ្តល់ជំនួយខាងស្បៀងអាហារដែលកំពុងអនុវត្ត ។
ព្រមពេលជាមួយគ្នានេះ គ្រប់មជ្ឈដ្ឋាននៃសង្គមចិនក៏បានផ្តល់ជំនួយដល់ប្រទេសតួកគីនិងស៊ីរីផងដែរ ៕