ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានជួយបង្កើនទំនុកចិត្តពិភពលោកទាំងមូល
យោងតាមទិន្នន័យដែលប្រកាសដោយនាយកដ្ឋានស្ថិតិជាតិចិនបានឱ្យដឹងថា ក្នុងខែមករា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ប្រទេសចិនដល់ ៥០,១% កើនឡើង ៣,១%នៅខែមុន ហើយបានកើនឡើងដល់ចំណុចសំខាន់ដែលបានបង្ហាញថា កម្រិតនៃភាពប្រសើរក្នុងឧស្សាហកម្មផលិតកម្មបានកើនឡើងគួរឱ្យកត់សម្គាល់។ សេដ្ឋកិច្ចរបស់ប្រទេសចិន "ចាប់ផ្តើម" ស្ទុះចេញយ៉ាងឆាប់រហ័សនៅដើមឆ្នាំ ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក។
សេដ្ឋកិច្ចបានឈានទៅរក "ការចាប់ផ្តើមល្អ"
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិន ការរីកចម្រើនយ៉ាងខ្លាំងនៃឧស្សាហកម្មទេសចរណ៍ និងវប្បធម៌របស់ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសជាពិសេស។ កាសែត«The Wall Street Journal» របស់អាមេរិកបានផ្សព្វផ្សាយព័ត៌មានថា ទីផ្សារអ្នកប្រើប្រាស់របស់ប្រទេសចិនកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ កាសែត«Nihon Keizai Shimbun»របស់ប្រទេសជប៉ុនបានផ្សព្វផ្សាយថា នៅក្នុងប្រទេសចិន ចំនួនមនុស្សត្រឡប់ទៅផ្ទះដើម្បីជួបជុំគ្រួសាររបស់ពួកគេបានកើនឡើង ហើយកន្លែងទេសចរណ៍ក្នុងស្រុកក៏មានភាពអ៊ូអរផងដែរ។
តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ក្នុងខែមករា សន្ទស្សន៍ការបញ្ជាទិញថ្មីរបស់ចិនគឺ ៥០,៩% សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI)នៃឧស្សាហកម្មសំខាន់ៗដូចជាការផលិតបច្ចេកវិទ្យាខ្ពស់ និងការផលិតឧបករណ៍បានកើនឡើងដល់កម្រិតថ្មីទៀត ហើយកម្រិតនៃភាពរុងរឿងបានប្រសើរឡើង មិនតែប៉ុណ្ណោះទេ សន្ទស្សន៍សកម្មភាពអាជីវកម្មមិនផលិត(NMI)គឺ ៥៤,៤% ដែលត្រឡប់ទៅចន្លោះពេលពង្រីក។ ជាទូទៅ ឧស្សាហកម្មជាច្រើនរបស់ប្រទេសចិនបានដឹកនាំនៅក្នុង "ការចាប់ផ្តើមដ៏ល្អ" សម្រាប់ឆ្នាំថ្មី ហើយសន្ទុះកំណើនវិជ្ជមាននៃសេដ្ឋកិច្ចចិនបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។
ការប្រើប្រាស់ក្លាយជា "ម៉ាស៊ីន" ថ្មី
របាយការណ៍ចុងក្រោយ "ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក" ដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើបឡើងវិញពី៣% នៅឆ្នាំ២០២២ ដល់៥,២% នៅឆ្នាំ២០២៣។
ព័ត៌មានផ្សព្វផ្សាយលើគេហទំព័រ «Barron's »អាមេរិក បានចង្អុលបង្ហាញថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងខិតខំព្យាយាមពេញទំហឹង ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យស្ដារឡើងវិញ ហើយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានពន្លឺថ្មី។
ការនាំមកនូវ "ប្រតិកម្មខ្សែសង្វាក់" វិជ្ជមាន
ថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនបានបង្ហាញថា ពួកគេមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន និងការរួមចំណែករបស់ខ្លួនក្នុងការស្តារសេដ្ឋកិច្ចពិភពលោក។ គេហទំព័រ «City Am» របស់ប្រទេសអង់គ្លេសបានដកស្រង់ទីភ្នាក់ងារព្យាករណ៍ដែលផ្សព្វផ្សាយថា ការជំរុញដែលនាំមកដោយប្រទេសចិនដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងជួយឱ្យសេដ្ឋកិច្ចពិភពលោកសម្រេចបាននូវកំណើនវិជ្ជមានក្នុងឆ្នាំនេះ។
ជាងនេះទៅទៀត ភ្ញៀវទេសចរចិនកាន់តែច្រើនឡើងទៅក្រៅប្រទេសក៏នឹងនាំមកនូវកម្លាំងរស់រវើកដល់វិស័យទេសចរណ៍ពិភពលោកផងដែរ។ ការបន្តដំណើរទៅក្រៅប្រទេសរបស់ចិននឹងជំរុញការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចជាមួយនឹងវិស័យទេសចរណ៍ជឿនលឿន។ នៅឆ្នាំ២០២៣ ទន្ទឹមនឹងការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរ និងការចេញផ្សាយតម្រូវការភ្ញៀវទេសចរចិនសម្រាប់ថ្ងៃឈប់សម្រាក និងការធ្វើដំណើរអន្តរជាតិ ឧស្សាហកម្មទេសចរណ៍ពិភពលោកនឹងរីកចម្រើនយ៉ាងខ្លាំង និងបន្តកើនឡើង។
លោក Bernard DeWitt ប្រធានគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្មបែលហ្ស៊ិក-ចិន ជឿជាក់ថា ប្រទេសចិនគឺជាអ្នកចូលរួមដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃសកល ហើយឥទ្ធិពល ទៅលើការផលិត ការដឹកជញ្ជូន និងការដឹកជញ្ជូនសកលមិនអាចត្រូវបានគេព្រងើយកន្តើយឡើយ។ ការបង្កើនប្រសិទ្ធភាព និងការកែសម្រួលគោលនយោបាយប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ប្រទេសចិន ដើម្បីពង្រឹងការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងបន្តផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ប្រតិបត្តិការធម្មតានៃខ្សែសង្វាក់ឧស្សាហកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព៕
អ្នកសារព័ត៌មាន ៖ កៅ ឆាវ
អ្នកបកប្រែ ៖ Shen Yan