អ្នកចូលចិត្តតារាសាស្ត្រចិន បានសង្កេត និងថតរូបផ្កាយដុះកន្ទុយ C/2022 E3

2023-02-07 18:55:31
ប្រភព:ស៊ីនហួចិន

ផ្កាយដុះកន្ទុយ C/2022 E3 គឺជាផ្កាយដុះកន្ទុយភ្លឺទីមួយនៃឆ្នាំ២០២៣។  ចាប់តាំងពីខែមករាមក វាបានខិតមកជិតផែនដីបន្តិចម្តងៗ ហើយបានឆ្លងកាត់ perigee នៅថ្ងៃទី២ ខែកុម្ភៈ។ អ្នកចូលចិត្តតារាសាស្ត្រចិនបានសង្កេត និងថតរូបវា។

លោក វ៉ាង ហ្វឺង ដែលជាអ្នកចូលចិត្តវិស័យតារាសាស្ត្រមកពីទីក្រុងប៉េកាំង បានណែនាំថា ក្នុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ លោកបានសង្កេត និងថតរូបផ្កាយដុះកន្ទុយ C/2022 E3 នៅក្នុងខណ្ឌ តុងតែហឺ ខេត្តលាវនីង។  លោកបានណែនាំថា“ពេលខ្ញុំកំពុងថត មានតារាមួយហោះកាត់ដែរ ដែលស្ថិតក្នុងរូបថតជាមួយផ្កាយដុះកន្ទុយ។ ឆ្លងកាត់ការពង្រីក ខ្ញុំឃើញបាន ក្បាលរបស់ផ្កាយដុះកន្ទុយមានពណ៌បៃតង​ និងពណ៌ខៀវដ៏គួរឲ្យទាក់ទាញ មើលទៅគួរឲ្យស្រលាញ់ណាស់”។

ផ្កាយដុះកន្ទុយ C/2022 E3 មកពីពពក Oort នៅចម្ងាយពី ៥ ម៉ឺនទៅ ១០ ម៉ឺនAU ពីព្រះអាទិត្យ។ វាត្រូវបានគេដាក់ឈ្មោះថាជាផ្កាយដុះកន្ទុយ ZTF និងគោចរជុំវិញព្រះអាទិត្យរៀងរាល់ ៥ ម៉ឺនឆ្នាំម្តង៕

អ្នកសារព័ត៌មាន ៖ កៅ ឆាវ

អ្នកបកប្រែ ៖ Shen Yan

អ្នកចូលចិត្តតារាសាស្ត្រចិន បានសង្កេត និងថតរូបផ្កាយដុះកន្ទុយ C/2022 E3