រថភ្លើងដឹកជញ្ជូនផ្លូវរថភ្លើង "ចិន-ឡាវ-ថៃ" បានបើកដំណើរការជាផ្លូវការនៅទីក្រុងគុនមីង
នៅថ្ងៃទី៧ ខែកុម្ភៈ រថភ្លើងដឹកទំនិញអន្តរជាតិ ចិន-ឡាវ ដឹកកុងតឺន័រត្រជាក់ចំនួន ១៩ ទូ រួមបញ្ជូលបន្លែស្រស់ចំនួន ២៨៦ តោន បានចាកចេញពីទីក្រុងគុនមីង ហើយនឹងទៅដល់ទីក្រុងបាងកក ប្រទេសថៃក្នុងរយៈពេល ៥៥ ម៉ោង។ ការចាប់ផ្តើមដំណើរការនៃរថភ្លើងដឹកជញ្ជូននេះ គឺមានន័យថាផ្លូវរថភ្លើងទៅមក "ចិន-ឡាវ-ថៃ"បានបើដំណើរការជាផ្លូវការដោយជោគជ័យ។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុនសាងសង់ផ្លូវដែកចិនសាខាក្រុងគុនមីងគ្រុប បានណែនាំថា "បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើង និងប្តូរផ្លូវគោកជាធម្មតា ដែលបែងចែកជាផ្នែកពីមុន ពេលវេលានៃការដឹកតាមរថភ្លើងនេះខ្លីត្រឹមមួយថ្ងៃ ហើយតម្លៃដឹកជញ្ជូនត្រូវបានកាត់បន្ថយជាង ២០%"។ មិនតែប៉ុណ្ណោះទេ រថភ្លើងដឹកទំនិញអន្តរជាតិនេះប្រើប្រាស់“ខ្សែដឹកជញ្ជូនល្បឿនលឿនឡានឆាង-មេគង្គ”តាមរថភ្លើងចិន-ឡាវដំបូងគេ ដែលដឹកជញ្ជូនទំនិញពីក្រុងគុនមីងទៅកាន់ស្ថានីយ៍រថភ្លើងភាគខាងត្បូងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ និងប្តូរទៅកាន់ទីក្រុងបាងកកតាមតាមរយៈផ្លូវដែកទទឹងមួយម៉ែត្រប្រទេសថៃ។ លើសពីនេះទៅទៀត ក្នុងការធ្វើដំណើរត្រឡប់មកវិញ រថភ្លើងនឹងដឹកជញ្ជូនផ្លែឈើស្រស់តាមរដូវនៃប្រទេសថៃ រួមមានផ្លែមៀន និងទុរេនជាដើម ដើម្បីសម្រេចបាននូវការដឹកជញ្ជូនទៅមកតាមរថភ្លើង។
អ្នកទទួលខុសត្រូវពាក់ព័ន្ធមជ្ឈមណ្ឌលកុងតឺន័រគុនមីងនៃក្រុមហ៊ុនកុងតឺន័រអន្តរជាតិរួមផ្លូវដែកចិនបានណែនាំថា "នាយកដ្ឋានផ្លូវដែកពង្រឹងការរៀបចំទំនិញខ្សែសង្វាក់ត្រជាក់ ពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយនាយកដ្ឋានគយ ជំរុញយ៉ាងសកម្មនូវរបៀបនៃការឆ្លងកាត់គយ និងប្តូរឆ្លងគយដោយឆាប់រហ័ស ហើយកាត់បន្ថយពេលវេលានៃការឆ្លងកាត់គយនៃទំនិញដឹកជញ្ជូន"។ គួរបញ្ជាក់ថា រថភ្លើងដឹកទំនិញអន្តរជាតិតាមផ្លូវរថភ្លើង “ចិន-ឡាវ-ថៃ” ដំណើរការទាំងស្រុងក្លាយជាច្រកដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ថ្មីដែលកាន់តែមានប្រសិទ្ធភាព និងស្ថេរភាព ហើយបានចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន៕
អ្នកសារព័ត៌មាន ៖ ចាំង យានឈួន
អ្នកបកប្រែ ៖ Shen Yan