ឧស្សាហកម្មស្លឹកតែខេត្តយូណានជួយដល់ការរស់ឡើងវិញនៃតំបន់ជនបទ

2023-02-09 18:16:47
ប្រភព:ស៊ីនហួចិន

ចូលដល់រដូវផ្ការីក កសិករដាំដើមតែនៃចំការរយៈទទឹងខាងជើង២៥ ដឺក្រេដែលស្ថិតនៅឃុំកុងឡាន ស្រុកស្វយ័តជនជាតិយី ណានជាន មណ្ឌលស្វយ័តជនជាតិប៉ៃ តាលី ខេត្តយូណាននៃប្រទេសចិនបានចាប់ផ្តើមជ្រើសរើសស្លឹកតែ មីងឈានដើម្បីធានាការផ្គត់ផ្គង់ទីផ្សារតែនៅនិទាឃរដូវ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកណានជានបានទទូចលើការកសាងឧស្សាហកម្មតែជាឧស្សាហកម្មអេកូឡូស៊ី ឧស្សាហកម្មពិសេសនិងមានឧត្តមភាព ព្រមទាំងឧស្សាហកម្មស្តារជនបទក្នុងតំបន់ ហើយបន្តពង្រីកទំហំដាំដុះ បង្កើតម៉ាកល្បី និងការលើកកម្ពស់បរិស្ថានវិទ្យា ក៏ដូចជាឧស្សាហូបនីយកម្មអេកូឡូស៊ីក្នុងតំបន់។ បច្ចុប្បន្ននេះ មានទំហំផ្ទៃដីដាំដុះដើមតែចំនួនជាង ៧៣៣០ ហិកតាទូទាំងស្រុក ហើយអភិវឌ្ឍស្លឹកតែប្រភេទជាច្រើន មានដូចជាតែបៃតង តែស និងតែភូអឺជាដើម ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕

អ្នកបកប្រែ ៖ Shen Yan

ឧស្សាហកម្មស្លឹកតែខេត្តយូណានជួយដល់ការរស់ឡើងវិញនៃតំបន់ជនបទ