ចំនួនជើងយន្តហោះរបស់ចិនបានរៀបចំឡើងវិញជាបន្តបន្ទាប់ តម្លៃសំបុត្រយន្តហោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចុះ៣០ភាគរយ
2023-02-10 18:27:05
ប្រភព:CRI
តាមទិន្និន័យរបស់កម្មវិធី Qunar ដែលជាកម្មវិធីផ្តល់សេវាកម្មទេសចរណ៍តាមអន ឡាញរបស់ចិនចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ទន្ទឹមនឹងចំនួនជើងយន្តហោះរបស់ចិនបានរៀបចំឡើងវិញជាបន្តបន្ទាប់ តម្លៃសំបុត្រយន្តហោះពីចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះខ្លះ បើប្រៀបធៀបនឹងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ តាមសភាពការណ៍ជាទូទៅ នៅខែកុម្ភៈ តម្លៃកក់សំបុត្រយន្តហោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ៣០ភាគរយ បើប្រៀបធៀបនឹងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ៕