ប្រទេសចិនកសាងឡើងជាមូលដ្ឋាននូវឃ្លាំងធនធានអប់រំនិងបង្រៀនដ៏ធំទីមួយលើពិភពលោក

2023-02-10 18:29:26
ប្រភព:CRI

អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងអប់រំរបស់ចិនកាលពីថ្ងៃទី៩ខែកុម្ភៈឱ្យដឹងថា ប្រទេសចិនបានកសាងឡើងជាមូលដ្ឋាននូវឃ្លាំងធនធានអប់រំនិងបង្រៀនដ៏ធំទីមួយលើពិភពលោក ។ លោកស្រី Shu Hua អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងព័ត៌មានវិទ្យានៃក្រសួងអប់រំរបស់ចិនបានលើកឡើងថា បច្ចុប្បន្ននេះ វេទិកាអប់រំវៃឆ្លាតរបស់សាលាបឋមសិក្សានិងមធ្យមសិក្សាជាតិចិនមានធនធានចំនួន៤ម៉ឺន៤ពាន់ វេទិកាអប់រំវិជ្ជាជីវៈបានតភ្ជាប់នឹងឃ្លាំងធនធានបង្រៀនឯកទេសថ្នាក់ជាតិនិងខេត្តមានចំនួន១១៧៣ ពោលគឺបានកសាងជាមូលដ្ឋាននូវឃ្លាំងធនធានអប់រំនិងបង្រៀនដ៏ធំទីមួយលើពិភពលោក ។ គិតមកទល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់វេទិកាអប់រំវៃឆ្លាតជាតិបានគ្របដណ្តប់ប្រទេសនិងតំបន់ជាង២រយ ។

តាមការផ្សាយដំណឹងផ្សេងទៀតឱ្យដឹងថា មហាសន្និបាតអប់រំឌីជីថលពិភពលោកដែលចាត់ទុក “កំណែទម្រង់ឌីជីថលនិងអនាគតនៃការអប់រំ”ជាប្រធានបទនឹងបើកធ្វីនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែកុម្ភៈខាងមុខនេះ ។ តំណាងចូលរួមមហាសន្និបាតលើកនេះនឹងផ្លាស់ប្តូរនិងពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញការផ្លាស់ប្តូររូបមន្តបែបឌីជីថល ការអភិវឌ្ឍនិងប្រើប្រាស់ធនធានសិក្សាឌីជីថលនិងលើកកម្ពស់គុណភាពឌីជីថលរបស់គ្រូបង្រៀននិងសិស្សានុសិស្សជាដើម ៕

ប្រទេសចិនកសាងឡើងជាមូលដ្ឋាននូវឃ្លាំងធនធានអប់រំនិងបង្រៀនដ៏ធំទីមួយលើពិភពលោក