ក្នុងរយៈពេលត្រឹមតែ ៣៩ ថ្ងៃ ទំហំពាណិជ្ជកម្មវិស័យបញ្ញើរហ័សក្នុងឆ្នាំនេះ លើសពី ១០ ពាន់លានកញ្ចប់

2023-02-10 18:31:56
ប្រភព:កាសែតយូណានដេលី

តាមទិន្នន័យដែលបានប្រកាសដោយអគ្គនាយកដ្ឋានប្រៃសណីយ៍ចិនបានឱ្យដឹងថា គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ទំហំពាណិជ្ជកម្មវិស័យបញ្ញើរហ័សក្នុងឆ្នាំនេះ លើសពី ១០ ពាន់លានកញ្ចប់ទូទាំងប្រទេសចិន។ វាបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំ ភាពធន់នៃការអភិវឌ្ឍ និងសក្ដានុពលនៃកំណើននៃឧស្សាហកម្មបញ្ញើរហ័ស ហើយឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃទំនុកចិត្តអ្នកប្រើប្រាស់របស់ប្រជាជនចិន និងកម្លាំងរស់រវើកនៃទីផ្សារអ្នកប្រើប្រាស់បន្តងើបឡើងវិញជាឥតឈប់ឈរ។

ចាប់តាំងពីខែកុម្ភៈមក ទំហំពាណិជ្ជកម្មវិស័យបញ្ញើរហ័សប្រចាំថ្ងៃជាមធ្យមរបស់ប្រទេសចិនបានកើនឡើងលើសពី ៣៣០លានកញ្ចប់ ដោយបានចាក់បញ្ចូលបន្ថែមកម្លាំងថ្មីក្នុងទីផ្សារអ្នកប្រើប្រាស់។  គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក សមត្ថភាពដឹកជញ្ជូនឆ្លងដែនរបស់ឧស្សាហកម្មបញ្ញើរហ័សមានភាពប្រសើរឡើង ហើយក្រុមហ៊ុនដឹកជញ្ជូនធំៗបានបង្កើតឃ្លាំងនៅក្រៅប្រទេសសរុបចំនួន ២៤៩ កន្លែង៕

អ្នកសារព័ត៌មាន ៖ លី ស៊ីនភីង

អ្នកបកប្រែ ៖ Shen Yan

ក្នុងរយៈពេលត្រឹមតែ ៣៩ ថ្ងៃ ទំហំពាណិជ្ជកម្មវិស័យបញ្ញើរហ័សក្នុងឆ្នាំនេះ លើសពី ១០ ពាន់លានកញ្ចប់