ក្រសួងការបរទេសចិន៖ភាគីចិននឹងគាំទ្រនិងផ្តល់ជំនួយយ៉ាងសកម្មដល់ប្រជាជនតួកគីនិងស៊ីរីដើម្បីយកឈ្នះគ្រោះមហន្តរាយក្នុងពេលឆាប់ៗ

2023-02-14 17:02:50
ប្រភព:CRI

ថ្ងៃទី១៣ ខែកុម្ភៈ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចាប់តាំងពីតួកគីនិងស៊ីរីរងគ្រោះរញ្ជួយដីយ៉ាងខ្លាំងមក ជានិច្ចកាល ប្រទេសចិនបានផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភដល់ប្រទេសទាំង២នេះក្នុងការទប់ទល់នឹងគ្រោះរញ្ជួយដី។

លោកWangWenbinបានលើកឡើងថា សម្ភារៈជំនួយសង្គ្រោះលើកដំបូងដែលរដ្ឋាភិបាលចិនផ្តល់ជូនតួកគីបានត្រូវដឹកជញ្ជូនទៅដល់ក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី១១និងថ្ងៃទី១២ ខែកុម្ភៈ ក្នុងនោះ រួមមានសម្ភារៈដែលតំបន់រងគ្រោះរញ្ជួយដីត្រូវការជាបន្ទាន់ ដូចជាភួយនិងតង់សំឡីជាដើម។

លោកWangWenbinបានបន្តទៀតថា ភាគីមួយមានគ្រោះមហន្តរាយ ភាគីនានានាំគ្នា
ផ្តល់ជំនួយ។ភាគីចិននឹងរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីគាំទ្រនិងផ្តល់ជំនួយយ៉ាងសកម្មដល់ប្រជាជនតួកគីនិងស៊ីរីក្នុងន័យយកឈ្នះគ្រោះមហន្តរាយក្នុងពេលឆាប់ៗ និង
ស្តារឡើងវិញ៕

ក្រសួងការបរទេសចិន៖ភាគីចិននឹងគាំទ្រនិងផ្តល់ជំនួយយ៉ាងសកម្មដល់ប្រជាជនតួកគីនិងស៊ីរីដើម្បីយកឈ្នះគ្រោះមហន្តរាយក្នុងពេលឆាប់ៗ