ក្រុងQingdaoខេត្តShandong៖បច្ចេកទេសព្រីន3Dបានថតចម្លងរូបចម្លាក់រូងថ្មទី៣នៃរូងថ្មYungangដោយជោគជ័យ
2023-02-14 17:03:54
ប្រភព:CRI
ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ក្នុងសារមន្ទីវិចិត្រសិល្បៈរូងថ្មYungangនៅទីលានសារព័ត៌មានក្រុងQingdaoខេត្តShandongប្រទេសចិនរូបចម្លាក់ព្រះភក្ត្ររបស់ព្រះសម្មាសម្ពុទ្ធដែលជារូបចម្លាក់សំខាន់មានកំពស់៩.៩៣ម៉ែត្រក្នុងរូងថ្មទី៣នៃរូងថ្មYungangដែលព្រីនដោយបច្ចេកទេស3Dបានបង្ហាញពីភាពប្រណីតអស្ចារ្យ។ រូបចម្លាក់ព្រះពុទ្ធអង្គនេះមានកំពស់ជិត១០ម៉ែត្រជារូបចម្លាក់លើកដំបូងលើពិភពលោកដែលកើតចេញពីការប្រើប្រាស់បច្ចេកទេសព្រីន3Dសម្រាប់ថតចម្លងវត្ថុបរាណមានខ្នាតធំដែលបានប្រមូលរូបថតរបស់រូងថ្មYungangចំនួន១០០០០សន្លឹកព្រីនចេញនូវម៉ាកែតចំនួន៨៤២ដុំហើយបានចំណាយរយៈពេល៣ខែសម្រាប់ដំឡើងនៅចុងបំផុតបានចេញជារូបចម្លាក់ព្រះសម្មាសម្ពុទ្ធនៅក្នុងរូងថ្មYungangនិងជួបជាមួយធាសារណជននៅទីលានសាធារណៈបាន៕