ច្រកព្រំដែនហឺខូវខេត្តយូណាននៃប្រទេសចិនបានបើកដំណើរការឡើងវិញក្នុងខែដំបូងមានអ្នកដំណើរឆ្លងដែនចំនួនជាង ១០ ម៉ឺននាក់

2023-02-14 17:23:22
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១ ខែមករាចាប់តាំងពីច្រកព្រំដែនហឺខូវខេត្តយូណាននៃប្រទេសចិនត្រូវបានបើកដំណើរការឡើងវិញមក មានអ្នកដំណើរឆ្លងដែនចំនួនជាង ១០ ម៉ឺននាក់ ក្នុងនោះ មានអ្នកដំណើរចេញចំនួន ៥,៥​ ម៉ឺននាក់ និងអ្នកដំណើរចូលចំនួន ៥,២ ម៉ឺននាក់ ហើយមានទំនិញចេញចូលព្រំដែន១៨,២៣ ម៉ឺនតោន។

បន្ទាប់ពីច្រកព្រំដែនហឺខូវខេត្តយូណាននៃប្រទេសចិនបានបើកដំណើរការឡើងវិញចំនួនអ្នកដំណើរឆ្លងដែនតាមច្រកព្រំដែនហឺខូវកើនឡើងជាបន្ទាប់ ចាប់តាំងពីមានអ្នកដំណើរចំនួនជាង ៦០០ នាក់នៅថ្ងៃដំបូងបើកដំណើរការកើនឡើងដល់មានអ្នកដំណើរជាមធ្យម​ចំនួនជាង ៥០០០ នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ប៉ុស្តិ៍ច្រកព្រំដែនហឺខូវបានបើកច្រកពិសេស“ខ្សែក្រវាត់ និងផ្លួវ” និងច្រកបៃតងសម្រាប់កសិផល និងកសិផលកែច្នៃ ដែលតាមកន្លែងច្រកសម្រាប់អ្នកដំណើរនិងច្រកសម្រាប់ទំនិញ ហើយលើកកម្ពស់កម្រិតភាពងាយស្រួលក្នុងការបំពេញបែបបទឆ្លងដែនដោយគ្រប់ជ្រុងជ្រោយ៕

អ្នកសារព័ត៌មាន ៖ ហួង ឆាវឈូ

អ្នកបកប្រែ ៖Shen Yan

ច្រកព្រំដែនហឺខូវខេត្តយូណាននៃប្រទេសចិនបានបើកដំណើរការឡើងវិញក្នុងខែដំបូងមានអ្នកដំណើរឆ្លងដែនចំនួនជាង ១០ ម៉ឺននាក់