ការផលិតថាមពលស្អាតរបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ កើនឡើង ៥.៣% បើធៀបនឹងឆ្នាំមុន
យោងតាមទិន្នន័យដែលចេញផ្សាយនាពេលថ្មីៗនេះដោយការិយាល័យស្ថិតិជាតិនៃប្រទេសចិនបានបង្ហាញថា ការផលិតថាមពលឧស្សាហកម្មរបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ មានចំនួន ៨.៤ ទ្រីលានគីឡូវ៉ាត់ម៉ោងដែលកើនឡើង ២.២%ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ថាមពលចំហេះបានកើនឡើង ០.៩%ថាមពលវារីអគ្គិសនី ថាមពលនុយក្លេអ៊ែរ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ និងថាមពលស្អាតផ្សេងទៀតបានកើនឡើង ៥.៣%ហើយសមាមាត្រនៃការបង្កើតថាមពលសរុបកើនឡើង ០.៩ % បើធៀបនឹងឆ្នាំមុន។
ខណៈពេលដែលសមត្ថភាពផ្គត់ផ្គង់ថាមពលកំពុងប្រសើរឡើងជាលំដាប់ រចនាសម្ព័ន្ធការប្រើប្រាស់ថាមពលក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ផងដែរ។ យោងតាមរបាយការណ៍នៃការប៉ាន់ស្មានជាបឋមលើសមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនហ្វូស៊ីលរបស់ប្រទេសចិនក្នុងការប្រើប្រាស់ថាមពលសរុបនៅឆ្នាំ២០២២បានកើនឡើង ០.៨% ធៀបនឹងឆ្នាំមុន សមាមាត្រនៃប្រេងឆៅនឹងថយចុះ ០.៦% ហើយឧស្ម័នធម្មជាតិនឹងថយចុះ ០.៤%៕
អ្នកសារព័ត៌មាន៖ ម៉ាវ រួយលីង
អ្នកបកប្រែ ៖ Shen Yan