ប្រទេសចិនស្វាគមន៍អ្នកកាសែតជាតិនិងអន្តរជាតិចុះឈ្មោះដើម្បីយកព័ត៌មានពីកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤
កិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកធ្វើនៅថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹងបើកធ្វើនៅថ្ងៃទី៤ ខែមីនានៅទីក្រុងប៉េកាំង។ ស្វាគមន៍អ្នកកាសែតជាតិនិងអន្តរជាតិចូលរួមយកបទសម្ភាសន៍។
ការយកបទសម្ភាសន៍ពីមហាសន្និបាតនៃសភាទាំងពីរមានវិធីច្រើនបែបយ៉ាងដូចជា យកបទសម្ភាសន៍នៅកន្លែងប្រជុំផ្ទាល់ តាមប្រព័ន្ធវីដេអូ និងជាលាយលក្ខណ៍អក្សរជាដើម។ សម្រាប់អ្នកកាសែតអន្តរជាតិដែលនៅក្រៅប្រទេសចិន ស្វាគមន៍លោកអ្នកចូលរួមយកការណ៍តាមរយៈប្រព័ន្ធអ៊ីនធើណេតនិងជាលាយលក្ខណ៍អក្សរ។
អ្នកកាសែតអន្តរជាតិអាចចុះឈ្មោះនៅមជ្ឈមណ្ឌលព័ត៌មាន កាលបរិច្ឆេទចុះឈ្មោះគឺថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣។
គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ គឺ៖ http://www.npc.gov.cn។
គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ គឺ http://www.cppcc.gov.cn៕