បំភ្លឺផ្ទះរាប់ពាន់ខ្នងនៅកម្ពុជា
នាពេលព្រឹក ស្ថានីយវារីអគី្គសនីប្ញស្សីជ្រំនៅប្រទេសកម្ពុជាមានសភាពអ៊ូអរ។ លោក ឡូ ជាងហួ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាផលិតកម្មនៃក្រុមហ៊ុនគម្រោងស្ថានីយវារីអគី្គសនីប្ញស្សីជ្រំ និងសហការីពីរនាក់ទៀត បានចាប់ផ្តើមពិនិត្យមើលលក្ខខណ្ឌប្រតិបត្តិការនៃឧបករណ៍ទី៤របស់ខ្លួន ។
នៅឆ្នាំ២០១៣ ស្ថានីយវារីអគី្គសនីប្ញស្សីជ្រំដែលបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនChina Huadian CorporationLtd.ត្រូវបានដាក់ឱ្យដំណើរការផលិតថាមពលអគី្គសនីទាំងស្រុង។ គិតមកដល់បច្ចុប្បន្ននេះ ការផលិតថាមពលអគ្គីសនីបានកើនដល់ប្រហែល ១០ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹង ៣០%នៃថាមពលអគ្គីសនីសរុបរបស់ប្រទេសកម្ពុជា។ អ្នកស្រុកក្នុងតំបន់បាននិយាយថា "ស្ថានីយ៍វារីអគី្គសនីប្ញស្សីជ្រំបានបំភ្លឺជីវភាពរស់នៅរបស់យើង។ នេះគឺជាអំណោយដ៏មានតម្លៃពីប្រទេសចិន។"
អក្សរធំពណ៌សដែលសរសេរជាភាសាចិន និងខ្មែរនៅលើទំនប់អាងស្តុកទឹក មានភាពទាក់ទាញជាពិសេសគឺ "ការអភិវឌ្ឍវារីអគ្គីសនី ផ្តល់ផលប្រយោជន៍ដល់ប្រជាជន"។ លោកពឹង បុគ្គលិកខ្មែរដែលធ្វើដំណើរជាមួយលោក ឡូ ជាងហួ មានការចាប់អារម្មណ៍យ៉ាងជ្រៅចំពោះអត្ថន័យនៃពាក្យទាំងនេះថា “នៅខេត្តកំពង់ធំ ដែលជាស្រុកកំណើតខ្ញុំ អគ្គីសនីធ្លាប់ជារបស់ពិសេស។ ដោយសារតម្លៃអគ្គិសនីខ្ពស់ណាស់ មនុស្សជាច្រើនមិនអាចបង់ថ្លៃភ្លើងបានទេ ដូច្នេះ នៅពេលនោះ ពិបាកមើលពន្លឺភ្លឺនាពេលយប់ ។
ចាប់តាំងពីឆ្នាំ២០១៣ ស្ថានីយវារីអគី្គសនីប្ញស្សីជ្រំបានកសាងឡើង លក្ខខណ្ឌនៃការប្រើប្រាប់អគី្គសនីត្រូវបានកែលម្អ។ ក្រោយពីគម្រោងស្ថានីយវារីអគី្គសនីនេះដាក់ឱ្យដំណើរការ វាអាចផ្តល់ឱ្យកម្ពុជានូវថាមពលអគ្គិសនីថោកប្រមាណ ១ ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ ហើយចាប់តាំងពីឆ្នាំ២០១៥មក តម្លៃភ្លើងសម្រាប់ប្រជាពលរដ្ឋមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងស្ថានីយវារីអគី្គសនីប្ញស្សីជ្រំត្រូវបានដាក់ឱ្យដំណើរការ និងផលិតថាមពលអគ្គិសនី មិនត្រឹមតែបន្ថែមបណ្តាញអគ្គិសនីសំខាន់មួយខ្សែក្នុងតំបន់ ដែលតភ្ជាប់ទៅប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ថែមទាំងបន្ថែមផ្លូវមួយខ្សែ ដែលត្រូវបានសាងសង់ក្រោមការជំនួយពីក្រុមហ៊ុនChina Huadian CorporationLtd.ផងដែរ។ បន្ទាប់ពីផ្លូវបានសាងសង់ឡើង អ្នកដែលសប្បាយចិត្តបំផុតគឺប្រជាជនក្នុងតំបន់ដែលដាំចេកក្នុងតំបន់នោះ។ កាលពីមុនពេលភ្លៀង ឡានមិនអាចចូលបាន ហើយចេកក៏មិនអាចដឹកជញ្ជូនចេញបានដែរដែលឱ្យប្រជាជនក្នុងតំបន់បារម្ភយ៉ាងខ្លាំង។ ប៉ុន្តែ បច្ចុប្បន្ននេះ ផ្លូវត្រូវបានជួសជុលល្អហើយ មានមនុស្សមកទិញចេកស្រស់ជាញឹកញាប់ ហើយប្រជាជនក្នុងតំបន់មិនចាំបាច់បារម្ភពីការលក់ដូរចេកទៀតហើយ ។
លោកម៉ាកា អាយុ ៣២ ឆ្នាំ ជាបុគ្គលិកនៃស្ថានីយ៍វារីអគ្គិសនី។ លោកបានណែនាំថា នៅពេលដែលមានឧបករណ៍ថ្មី ឬដំណើរការប្រតិបត្តិការថ្មីត្រូវបាននាំចូល ឬត្រូវបានអនុវត្តក្នុងស្ថានីយវារីអគី្គសនី ក្រុមហ៊ុននឹងរៀបចំការបណ្តុះបណ្តាលសម្រាប់បុគ្គលិកទាំងអស់គ្នា។ លោកបានប្រាប់អ្នកកាសែតថា “ដោយសារតែសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលឡើង ការរៀនចំណេះដឹងថ្មីៗពាក់ព័ន្ធបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់យើងហើយ។”
គួរបញ្ជាក់ថា គម្រោងនេះជ្រើសរើសបុគ្គលិកក្នុងតំបន់ និងលើកកម្ពស់អត្រាការងារក្នុងតំបន់ ហើយនិងបុគ្គលិកជនជាតិខ្មែរមានចំនួនជាង៥០%។ ទន្ទឹមនឹងការអភិវឌ្ឍនៃគម្រោង មានបុគ្គលិកក្នុងតំបន់ជាច្រើនបានចូលរួមការងារប្រតិបត្តិការ ពិនិត្យនិងជួសជុលជាដើម ហើយនិងទទួលបានប្រាក់ចំណូលកាន់តែច្រើន៕
អ្នកសារព័ត៌មាន ៖ ឈាវ ហៃហ្វឺង
អ្នកបកប្រែ ៖ Shen Yan