ព្រឹទ្ធសភាហ្វីលីពីនអនុម័តជាផ្លូវការនូវការចូលជាសមាជិកកិច្ចព្រមព្រៀង RCEP

2023-02-22 18:00:05
ប្រភព:CRI

កាលពីយប់ថ្ងៃទី ២១ខែកុម្ភៈ ព្រឹទ្ធសភានៃប្រទេសហ្វីលីពីនបានអនុម័តជាផ្លូវការនូវឯកសារស្តីពីការចូលជាសមាជិកកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ដែលហៅកាត់ថា៖RCEP) ដោយបានបោសសម្អាតឧបសគ្គក្នុងស្រុកចុងក្រោយសម្រាប់ប្រទេសហ្វីលីពីនចូលរួមជាមួយតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក។

ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តជាផ្លូវការនូវឯកសារចូលជាសមាជិក RCEP ដោយទទួលបានសំឡេងគាំទ្រចំនួន ២០សំឡេង អនុប្បវាទមួយសំឡេង និងសំឡេងប្រឆាំងមួយសំឡេង។ បន្ទាប់មក ហ្វីលីពីននឹងប្រគល់ឯកសារនេះទៅឱ្យលេខាធិការដ្ឋានអាស៊ាន។ RCEP នឹងចូលជាធរមានជាផ្លូវការសម្រាប់ប្រទេសហ្វីលីពីននៅរយៈពេល ៦០ ថ្ងៃបន្ទាប់ពីដាក់ឯកសារជូនលេខាធិការដ្ឋានអាស៊ាន។

ប្រធានរដ្ឋបាលជាតិសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ហ្វីលីពីនបានថ្លែងថា ការចូលរួម RCEP នឹងជួយហ្វីលីពីនឱ្យរួមបញ្ចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ពង្រីកលទ្ធភាពចូលទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចហ្វីលីពីនប្រកបចីរភាព តាមរយៈពាណិជ្ជកម្មតំបន់និងពិភពលោក និងបង្កើនការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រ៕

ព្រឹទ្ធសភាហ្វីលីពីនអនុម័តជាផ្លូវការនូវការចូលជាសមាជិកកិច្ចព្រមព្រៀង RCEP