ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2023-02-22 18:07:35
ប្រភព:CRI

លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាសាធារណរដ្ឋអាហ្រ្វិកកណ្តាលកាលពីថ្ងៃទី ២១ ខែកុម្ភៈ  ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រចំពោះប្រទេសនេះ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Dai Bing បានបញ្ជាក់ថា សាធារណរដ្ឋអាហ្រ្វិកកណ្តាលកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការធ្វើអន្តរកាលពីការរក្សាសន្តិភាពទៅការកសាងសន្តិភាព ហេតុនេះសហគមន៍អន្តរជាតិគួរតែបង្កើនការគាំទ្រចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាលដើម្បីសម្រេចបាននូវស្ថិរភាពយូរអង្វែង។ ពោលគឺទីមួយ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយគ្រប់ជ្រុងជ្រោយ ។ ទីពីរ ទប់ស្កាត់ការគំរាមកំហែងពីក្រុមប្រដាប់អាវុធ ។ ទីបី គាំទ្រក្រុមការងារចម្រុះគ្រប់ជាន់ថ្នាក់របស់អង្គការសហប្រជាជាតិដើម្បីស្ថិរភាពនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលឱ្យដើរតួនាទីកាន់តែធំ ។ ទីបួន គាំទ្រដល់ការអភិវឌ្ឍ និងការស្តារឡើងវិញនូវសាធារណរដ្ឋអាហ្វ្រិកកណ្តាល  ។ ប្រទេសចិនមានឆន្ទៈបន្តរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ការគាំទ្រកាន់តែច្រើនថែមទៀតដល់សន្តិភាព ស្ថិរភាព ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាល