បញ្ជីឈ្មោះអ្នកឈ្នះនៃ "ការប្រកួតប្រជែងការរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២" ត្រូវបានប្រកាសជាផ្លូវការ
ថ្មីៗនេះ បញ្ជីឈ្មោះអ្នកឈ្នះនៃ "ការប្រកួតប្រជែងការរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២" ត្រូវបានប្រកាសជាផ្លូវការ។
“ការប្រកួតប្រជែងរចនាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២” នេះត្រូវបានគាំទ្រដោយមូលនិធិពិសេសឡានឆាង-មេគង្គនៃក្រសួងការបរទេសចិន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបោះពុម្ពសៀវភៅសម្រាប់បរទេសនៃប្រទេសចិន (មជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្សព្វផ្សាយអន្តរជាតិចិន) អង្គការឫស្សី និងផ្តៅអន្តរជាតិចិន បណ្ឌិត្យសភាវិចិត្រសិល្បៈជាតិចិន សាកលវិទ្យាល័យយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍នៃខេត្តយូណាន សាកលវិទ្យាល័យបាងកកប្រទេសថៃ សាកលវិទ្យាល័យជាតិឡាវ សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រទេសកម្ពុជាជាដើម។ គិតដល់បច្ចុប្បន្ននេះ ការប្រកួតប្រជែងនេះបានអភិវឌ្ឍទៅជាព្រឹត្តិការណ៍សិល្បៈអន្តរជាតិដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ការប្រកួតប្រជែងមានពីរផ្នែក គឺការរចនាប័ណ្ណផ្សព្វផ្សាយ និងការត្បាញឫស្សី និងផ្តៅ ស្នាដៃមកពីប្រទេសទាំង ៦ ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ ក្រោយពីពិនិត្យរួច ស្នាដៃចំនួន ២ ទទួលបានជ័យលាភីលេខ១ ស្នាដៃចំនួន ១០ ទទួលបានជ័យលាភីលេខ២ ស្នាដៃចំនួន ២០ ទទួលបានរង្វាន់លេខ ៣ និងស្នាដៃចំនួន ៦០ ទទួលបានពានរង្វាន់ឆ្នើម។ សម្រាប់បញ្ជីលម្អិតនៃអ្នកឈ្នះ សូមចូលទៅកាន់គេហទំព័រផ្លូវការនៃកម្មវិធីប្រកួតប្រជែង (www.lmcda.org.cn) និងគណនីសាធារណៈ WeChat សម្រាប់ព័ត៌មានពាក់ព័ន្ធ៕
អ្នកសារព័ត៌មាន៖ Shen Yan