ការវិនិយោគបរទេសរបស់ចិនក្នុងខែមករាមានចំនួនលើស ១០០ ពាន់លានយន់ កើនឡើង ១៤,៥% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំមុន

2023-02-24 18:04:58
ប្រភព:ស៊ីនហួចិន

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសនៅក្នុងប្រទេសចិនមានចំនួន ១២៧,៦៩ ពាន់លានយន់ កើនឡើង១៤,៥%ដែលស្មើនឹង ១៩,០២ ពាន់លានដុល្លារអាមេរិក កើនឡើង ១០%បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំមុន។

បើក្រឡេកមើលតាមវិស័យនីមួយៗ ក្នុងខែមករា ឆ្នាំ២០២៣ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសចិនបានកើនឡើង៤០,៤% វិស័យបច្ចេកវិទ្យាទំនើបបានកើនឡើង ៦២,៨% ប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ វិស័យផលិតកម្មបច្ចេកវិទ្យាទំនើបបានកើនឡើង ៧៤,៥% ហើយវិស័យសេវាកម្មបច្ចេកវិទ្យាទំនើបបានកើនឡើង ៥៩,៦% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អ្នកសារព័ត៌មាន ៖ ជា ស៊ីយ៉ាវ

អ្នកបកប្រែ ៖ Shen Yan

ការវិនិយោគបរទេសរបស់ចិនក្នុងខែមករាមានចំនួនលើស ១០០ ពាន់លានយន់ កើនឡើង ១៤,៥% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំមុន