ប្រទេសចិនប្រកាសពីស្ថិតិនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិឆ្នាំ២០២២ GDPបានលើសពី១២១ទ្រីលានយាន់ប្រាក់ចិន
2023-02-28 21:16:31
ប្រភព:CRI
ថ្ងៃទី២៨ខែកុម្ភៈ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយ《សេចក្តីប្រកាសស្តីពីស្ថិតិនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិឆ្នាំ២០២២របស់សាធារណរដ្ឋប្រជាមានិតចិន》។
តាមរយៈការគណនានិងផ្ទៀងផ្ទាត់ជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២មានចំនួនលើសពី១២១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។ ចំណាយចុងក្រោយបំផុតក្នុងឆ្នាំ២០២២បានជំរុញឱ្យផលិតផលក្នុងស្រុកសរុបកើនឡើង១ភាគរយ ការនាំចេញសុទ្ធខាងទំនិញនិងសេវាកម្មបានជំរុញឱ្យGDPកើនឡើង0.៥ភាគរយ ។ GDPគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងឆ្នាំ២០២២ ត្រូវជា៨ម៉ឺន៥ពាន់៦រយ៩៨យាន់ប្រាក់ចិន ដែលកើនឡើង៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។ ចំណូលជាតិសរុប១១៩ទ្រីលាន៧សែន២ម៉ឺន១ពាន់៥រយលានយាន់ប្រាក់ចិន ដែលកើនឡើង២.៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១៕