"ផ្លូវដ៏ភ្លឺ យើងដើរកាន់តែយូរ វានឹងកាន់តែធំទូលាយ!"
ចាប់ផ្តើមពីទីក្រុងឡាសាទៅភាគអាគ្នេយ៍ដោយបើកបរតាមផ្លូវថ្នល់ ចំណាយពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ នឹងអាចចេញពីស្រុកបូមី ដល់ស្រុកម៉ូថុត ប៉ុន្តែវាត្រូវចំណាយពេលបីឬបួនថ្ងៃ កាលពី ១០ ឆ្នាំមុន។ លោស្រី បាយម៉ា ឈូជឺន អាយុ ៣៩ ឆ្នាំ ជាអនុលេខាគណៈកម្មាធិការបក្សនៃឃុំតឺស៊ីន ស្រុកម៉ូថុត បានប្រាប់អ្នកការសែតថា “ផ្លូវនេះគឺជាផ្លូវទៅកាន់សុភមង្គលសម្រាប់ប្រជាជនដែលមិននៅក្នុងតំបន់យើង!”
នៅខែមីនា ឆ្នាំ២០១៣ លោស្រី បាយម៉ា ឈូជឺន ដែលត្រូវបានជ្រើសរើសជាអ្នកតំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ និងទៅក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចចិននីតិកាលទី ១២ និងកិច្ចប្រជុំលើកទី ១ នៃសភាប្រឹក្សនយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២(ខាងក្រោមហៅកាត់ថា“សម័យប្រជុំទាំងពីចិន”)។ នៅថ្ងៃទី៨ ខែមីនា នៅពេលដែលលោកស្រីបានដឹងថា ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងមកចូលរួមក្នុងការពិភាក្សានៃគណៈប្រតិភូXizang លោកស្រីមានការរំភើបយ៉ាងខ្លាំងដែលស្ទើរតែគេងមិនលក់ពេញមួយយប់ លោកស្រីបាននិយាយថា “នាងខ្ញុំគិតពិចារណាម្តងហើយម្តងទៀត តើនាងខ្ញុំត្រូវនិយាយអ្វីខ្លះជាមួយនឹងអគ្គលេខាធិការ”។
លោកស្រីបានរំលឹកថា "លើកដំបូងដែលខ្ញុំបានជួបអគ្គលេខាធិកា ស៊ី ជីនភីង ខ្ញុំភ័យបន្តិច។ ប៉ុន្តែដោយឃើញទឹកមុខដ៏ស្និទ្ធស្នាលរបស់អគ្គលេខាធិកា កាន់ដៃដ៏កក់ក្តៅ និងសប្បុរសរបស់គាត់ ខ្ញុំក៏ធូរស្រាលភ្លាមៗ"។
"ឥឡូវនេះ តើផ្លូវទៅកាន់ម៉ូថុតឆ្លងកាត់ហើយនៅ?" អគ្គលេខាធិការសួរដោយក្តីបារម្ភដោយស្នាមញញឹមនៅលើមុខរបស់លោកស្រី បាយម៉ា ឈូជឺន។
លោកស្រីបានតបឆ្លើយថា "សំណួរនេះបានចូលបេះដូងខ្ញុំភ្លាមៗ"។ លោកស្រីបានបង្ហាញថា មានតែប្រជាជនដែលរស់នៅក្នុងតំបន់យល់ដឹងក្តីលំបាក និងតួនាទីនៃផ្លូវតើសំខាន់យ៉ាងដូចម្ត៉េច។ ជាការពិត ស្រុក ម៉ូថុត មានន័យថា "ផ្កាឈូកនៅក្នុងដីអាថ៌កំបាន" ជាភាសាជនជាតិទីបេត៍ ប៉ុន្តែឈ្មោះដ៏ស្រស់ស្អាតនេះមានន័យត្រឹមតែកំពូលភ្នំដ៏គ្រោះថ្នាក់ និងកំពែងធម្មជាតិអស់រយៈពេលជាច្រើនឆ្នាំមក។
លោស្រី បាយម៉ា ឈូជឺន គិតថា "ប្រទេសចិនធំណាស់ ប៉ុន្តែអគ្គលេខាធិការនៅតែគិតអំពីផ្លូវទៅកាន់ ម៉ូថុត ខ្ញុំមានការរំជើបរំជួលយ៉ាងខ្លាំង"។ ហើយបានតបឆ្លើយសំណួររបស់អគ្គលេខាធិការថា "នៅចុងឆ្នាំនេះ ផ្លូវទៅកាន់ស្រុក ម៉ូថុត នឹងធ្វើដំណើរការដោយទាំងស្រុង។ ហើយអគ្គលេខាធិការងក់ក្បាលដោយក្តីពេញចិត្ត ក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការបានលើកទឹកចិត្តឱ្យយើងខិតខំជាមួយប្រទេសទាំងមូល ដើម្បីសម្រេចបាននូវគោលដៅដ៏អស្ចារ្យ ក្នុងការបង្កើតសង្គមធូរធារគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០។ "
បន្ទាប់ពីកិច្ចប្រជុំ លោកស្រីបានត្រឡប់ទៅស្រុកកំណើតវិញ និងបានប្រាប់អ្នកភូមិអំពីការព្រួយបារម្ភរបស់អគ្គលេខាធិការចំពោះស្រុក ម៉ូថុត ហើយភូមិភ្នំតូចពុះកញ្ជ្រោលភ្លាម អ្នកភូមិទាំងអស់គ្នាបានយល់ស្របថា៖ "អគ្គលេខាយកចិត្តទុកដាក់ចំពោះយើងខ្លាំងណាស់ យើងត្រូវតែមានជីវិតរស់នៅល្អជាងមុន និងកសាងផ្លូវឱ្យបានកាន់តែល្អផងដែរ "។
នៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៣ ស្រុក ម៉ូថុត ដែលជាអតីត "កោះខ្ពង់រាបខ្ពស់" បានកសាងឡើងផ្លូវដំបូង និងសម្រេចបានចូលធ្វើដំណើរការជាផ្លូវការ។ ដល់ឆ្នាំ ២០១៩ ស្រុក ម៉ូថុត សម្រេចបានការកាត់បន្ថយភាពក្រីក្រ ។
“សម័យប្រជុំទាំងពីចិននៃឆ្នាំនេះ នឹងរៀបចំពេលថ្មីៗនេះ ហើយយើងជឿងជាក់ថា ផ្លូវដ៏ភ្លឺ យើងដើរកាន់តែយូរ វានឹងកាន់តែធំទូលាយ ហើយនឹងអាចមានអនាគតកាន់តែភ្លឺស្វាង"។
អំណានបន្ថែម៖សម័យប្រជុំទាំងពីរគឺជាឈ្មោះ កិច្ចប្រជុំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចចិន និងកិច្ចប្រជុំ នៃសភាប្រឹក្សនយោបាយប្រជាជនទូទាំងប្រទេសចិនដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៥៩ ។ ដោយសារតែពេលរៀបចំនៃកិច្ចប្រជុំទាំងពីរស្របគ្នា ហើយពួកវាទាំងពីរមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រតិបត្តិការនៃប្រទេសចិន ដូច្នេះពួកវាត្រូវបានគេហៅកាត់ថា "សម័យប្រជុំទាំងពីរ"៕
អ្នកសារព័ត៌មាន ៖ លាវ មីន វ៉ាង ជឺហៅ
អ្នកបកប្រែ ៖ Shen Yan