តំបន់ពិសោធន៍ចម្រុះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនរបស់ប្រទេសចិនបានគ្របដណ្តប់ខេត្ត(តំបន់ស្វយ័ត និងក្រុង)ចំនួន៣១
នៅថ្ងៃទី២៣ លោកស្រី ស៊ូ ជូធីង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា គិតដល់ចុងឆ្នាំ២០២២ ប្រទេសចិនបានបង្កើតតំបន់ពិសោធន៍ចម្រុះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនចំនួន ១៦៥ តាមចែកជាក្រុមចំនួន៧ ដែលគ្របដណ្តប់ខេត្ត(តំបន់ស្វយ័ត និងក្រុង)ចំនួន ៣១។ ហើយបានបង្កើតទំនាក់ទំនងផ្លូវគោក និងសមុទ្រ ក្នុងស្រុក និងក្រៅប្រទេស គំរូអភិវឌ្ឍន៍ជំនួយទៅវិញទៅមក ទិសតំបន់ខាងកើតនិងតំបន់ខាងលិច។
យោងតាមទិន្នន័យរបស់គយចិន ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនរបស់ចិននឹងកើនឡើងដល់ ២,១១ ទ្រីលានយន់ កើនឡើង ៩,៨% ដែលក្នុងនោះបរិមាណនាំចេញ និងនាំចូល នៃតំបន់ពិសោធន៍ចម្រុះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនមានច្រើនជាង ៩០%។ នាពេលបច្ចុប្បន្ននេះ មានសហគ្រាសពាក់ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនចំនួនប្រមាណ ២០ ម៉ឺន នៅក្នុងតំបន់ពិសោធន៍ចម្រុះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដែលក្នុងនោះជាង ៩៣០០ ត្រូវបានកំណត់ថាជាសហគ្រាសបច្ចេកវិទ្យាខ្ពស់។ មិនតែប៉ុណ្ណោះ តំបន់ពិសោធន៍ចម្រុះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសាងសង់សួនឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនយ៉ាងសកម្ម និង ពង្រឹងគ្រឿងបរិក្ខារគាំទ្រ និងហេដ្ឋរចនាសម្ព័នផ្សេងៗ និងបានលេចចេញជាក្រុមហ៊ុនផ្តល់សេវាកម្មមួយចំនួនក្នុងគ្រប់ដំណើរ ដូចជា ការទូទាត់ ការដឹកជញ្ជូន និងការលក់ក្នុងទីផ្សារ៕
អ្នកសារព័ត៌មាន ៖ផាន ជា សៀ ស៊ីយ៉ាវ
អ្នកបកប្រែ ៖ Shen Yan