របាយការណ៍ការងាររដ្ឋាភិបាលចិនលើកឡើងថា ទីផ្សារធំៗដែលមានភាពបើកទូលាយរបស់ចិនមុខជានឹងផ្តល់ឱកាសកាន់តែច្រើនដល់ការអភិវឌ្ឍរបស់សហគ្រាសប្រទេសនានានៅប្រទេសចិនជាក់ជាមិនខាន
របាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានប្រកាសនៅថ្ងៃទី៥ខែមីនាបានលើកឡើងសំណើចំពោះការងាររដ្ឋាភិបាលនៅឆ្នាំ២០២៣ថា គួរតែទាក់ទាញនិងប្រើប្រាស់ទុនបរទេសដោយពេញទំហឹង ទីផ្សារធំៗដែលមានភាពបើកទូលាយរបស់ចិនមុខជានឹងផ្តល់ឱកាសកាន់តែច្រើនដល់ការអភិវឌ្ឍរបស់សហគ្រាសប្រទេសនានានៅប្រទេសចិនជាក់ជាមិនខាន ។
របាយការណ៍ការងាររដ្ឋាភិបាលចិនបានលើកឡើងថា ត្រូវបង្កើនការអនុញ្ញាតឱ្យចូលទីផ្សារ បង្កើនកម្លាំងបើកទូលាយលើវិស័យមុខរបរសេវាកម្មទំនើប ។ អនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ជំរុញយ៉ាងសកម្មនូវការចូលរួមកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដារខ្ពស់ដូចជាកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពជាដើម យោងតាមក្បួនច្បាប់ ការកំណត់ ការគ្រប់គ្រងនិងស្តង់ដារពាក់ព័ន្ធ ពង្រីកដោយម្ចាស់ការនូវការបើកទូលាយបែបប្រព័ន្ធរបបដោយនឹងនរ ។
របាយការណ៍ការងាររដ្ឋាភិបាលចិនបានលើកឡើងទៀតថា ត្រូវបន្តជំរុញឱ្យការនាំចេញនាំចូលដើរតួនាទីទ្រទ្រង់ចំពោះសេដ្ឋកិច្ច ធ្វើការងារបម្រើសហគ្រាសទុនបរទេសឱ្យបានល្អ ក៏ដូចជាជំរុញការកសាងគម្រោងដែលជានិមិត្តសញ្ញានៃទុនបរទេសនៅប្រទេសចិន ៕