គណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានពិនិត្យផែនការការងារនិងថវិកាជាតិឆ្នាំ២០២៣តាមផ្លូវច្បាប់
យប់ថ្ងៃទី៦ខែមីនា គណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើកិច្ចប្រជុំពេញអង្គដើម្បីបូកសរុបមតិយោបលស្តីពីការពិនិត្យពិភាក្សារបាយការណ៍របស់បណ្តាប្រតិភូ និងពិនិត្យពិភាក្សាចំពោះរបាយការណ៍និងសេចក្តីព្រាងច្បាប់ស្តីពីផែនការការងារ របាយការណ៍និងសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ជូនមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនធ្វើការពិនិត្យពិភាក្សា។
កិច្ចប្រជុំបានអនុម័ត«របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យសភាពការណ៍អនុវត្តផែនការសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងសង្គមឆ្នាំ២០២៣» និង «របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យសភាពការណ៍អនុវត្តថវិកាមជ្ឈិមនិងមូលដ្ឋានឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពីថវិកាមជ្ឈិមនិងមូលដ្ឋានឆ្នាំ២០២៣»។ យោងតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីការពិនិត្យពិភាក្សាការងាររបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន របាយការណ៍ទាំងពីរនេះនឹងដាក់ជូណគណៈអធិបតីនៃមហាសន្និបាត៕