ក្រុងYumenខេត្តGansu៖ថាមពលបៃតងបានក្លាយទៅជាទេសភាពដ៏ពិសេសក្នុងវាលខ្សាច់

2023-03-07 15:18:58
ប្រភព:CRI

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងYumenខេត្តGansuប្រទេសចិនបានពន្លឿនការកសាងមូលដ្ឋានអគ្គិសនីដើរដោយថាមពលខ្យល់កម្រិត១០លានគីឡូវ៉ាត់ មូលដ្ឋានអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្រិត១លានគីឡូវ៉ាត់ និងមូលដ្ឋានសម្រួលថាមពលអគ្គិសនីកម្រិត១លានគីឡូវ៉ាត់ ដើម្បីជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន។

ក្រុងYumenសម្បូរដោយធនធានថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ់។ គិតរហូតមកទល់ចុងឆ្នាំ២០២២ បរិមាណនៃការផលិតអគ្គិសនីតាមថាមពលគ្រប់ប្រភេទក្នុងក្រុងនេះ សរុបលើសពី៥៥០ម៉ឺនគីឡូវ៉ាត់ក្នុងនោះ ថាមពលខ្យល់មានចំនួន៣៥៥ម៉ឺនគីឡូវ៉ាត់ និងថាមពលពន្លឺព្រះអាទិត្យមានចំនួន១លាន៤ពាន់គីឡូវ៉ាត់៕

ក្រុងYumenខេត្តGansu៖ថាមពលបៃតងបានក្លាយទៅជាទេសភាពដ៏ពិសេសក្នុងវាលខ្សាច់