លោកQin Gang​រដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារ ព័ត៌មានជាតិនិងអន្តរជាតិក្នុងសន្និសីទកាសែតនៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤

2023-03-08 14:42:50
ប្រភព:CRI

ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣មហាសន្និបាតលើកទី១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទកាសែត។ លោកQin Gangរដ្ឋមន្ត្រីការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិពាក់ព័ន្ធបញ្ហា«គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន»។

លោក Qin Gang បានថ្លែងថា ប្រទេសចិនដែលជាប្រទេសមានប្រជាជនចំនួនជាង១ពាន់ ៤ រយលាននាក់ បានឈានចូលការធ្វើទំនើបកម្មទាំងស្រុងវាប្រកបដោយអត្ថន័យដ៏សំខាន់ចំពោះពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនបាននាំមកនូវការបំផុសគំនិតដ៏សំខាន់ចំពោះគ្រប់ប្រទេសលើពិភពលោក ពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ពោលគឺ ទី ១ ត្រូវមានភាពឯករាជ្យនិងម្ចាស់ការទី ២ គឺ ការតម្កល់ប្រជាជនជាអាទិភាពទី ៣ គឺ ការអភិវឌ្ឍដោយសនភាពទី៤គឺបើកចំហ និងប្រកបដោយបរិយាប័ន្ននិងទី៥គឺសាមគ្គីនិងតស៊ូ។

លោក Qin Gang បានបន្តទៀតថាដំណើរនៃការធ្វើទំនើបកម្មតាមបែបផែនចិនជាដំណើររីកលូតលាសនៃកម្លាំងសន្តិភាពយុត្តិធម៌ និងវឌ្ឍភាពមរបស់ពិភពលោក។ យើងជឿជាក់ថាប្រទេសកាន់តែច្រើនឡើងៗនៅលើពិភពលោក នឹងដើរ តាមមាគ៌ាទំនើបកម្ម ដែលនឹងធ្វើឲ្យសុបិននៃការរួមគ្នាកសាងសហគមន៍រួមវាសនាមនុស្សជាតិក្លាយទៅជាការពិត៕

លោកQin Gang​រដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារ ព័ត៌មានជាតិនិងអន្តរជាតិក្នុងសន្និសីទកាសែតនៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤