ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសចិនថ្លែងថាគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” បានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនាយុគ សម័យថ្មី
ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននាឆ្នាំនេះពេលទទួលបទសម្ភាសន៍ពីទីភ្នាក់ងារព័ត៌មានស៊ីនហួចិនលោកArthayudh Srisamoot ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសចិនបានថ្លែងថា ប្រទេសចិនដែលជាប្រទេសមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់បានដាក់ចេញគោលនយោបាយនិងផែនការដែលប្រកបដោយភាពជាប្រព័ន្ធភាពជាបរិយាប័ន្ននិងតម្កល់ប្រជាជនជាស្នូល។គោលដៅនិងវិធានការដ៏ច្បាស់លាស់និងគ្រប់ជ្រុងជ្រោយដែលបានត្រូវអនុម័តក្នុងមហាសន្និបាតនៃសភាទាំងពីរនឹងមានអំណោយផលដល់ប្រទេសចិនក្នុងការសម្រេចបាននូវគោលដៅតស៊ូមួយសតវត្សទី២និងការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា។
លោកបានបន្តថា តាំងពីឆ្នាំ២០១៣ដែលចិនលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”មកគំនិតនេះបានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនាយុគសម័យថ្មី។ខណៈពេលខួប១០ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ភាគីថៃមានការរំពឹងទុកយ៉ាងខ្លាំងក្លាចំពោះវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ"លើកទី៣៕