ជីវិតបែបយូណាន|"សេដ្ឋកិច្ចផ្កាស្រស់" រីកដុះដាលនៅខេត្តយូណាន ប្រទេសចិន

2023-03-09 17:35:07
ប្រភព:គេហទំព័រយូណាន

ខណៈពេលទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា មកដល់ ទីផ្សារផ្កាស្រស់នៅបន្តការពេញនិយម។ គេបាននិយាយថា “រាល់ផ្កាស្រស់ ១០ ទងក្នុងប្រទេសចិន មាន ៧ ទងមកពីខេត្តយូណាន”យោងតាមទិន្នន័យពីមជ្ឈមណ្ឌលដេញថ្លៃ និងជួញដូរផ្កាអន្តរជាតិគុនមីងក្នុងខេត្តយូណាន សន្ទស្សន៍តម្លៃរបស់មជ្ឈមណ្ឌលនេះបានបន្តកើនឡើងចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ចំនួនផ្កាស្រស់ក្នុងការផ្គត់ផ្គង់សរុបជិត ២០០ លានទង កើនឡើងជិត ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា តម្លៃជាមធ្យមក្នុងមួយថ្ងៃនៃប្រភេទផ្កាសំខាន់របស់មជ្ឈមណ្ឌលនេះ ខ្ពស់បំផុតដល់ ៤,៥៤ យាន់ក្នុងមួយទង កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំនួនអ្នកទិញដែលបានចុះឈ្មោះ(អ្នកចែកចាយបន្ត) បានកើនឡើង ១៦% បើធៀបនឹងឆ្នាំមុន ហើយចំនួនពាណិជ្ជករផ្គត់ផ្គង់នៃចំការដាំផ្កាស្រស់បានកើនឡើង ៥% បើធៀបនឹងឆ្នាំមុន។

ក្នុងទីផ្សារផ្កាស្រស់ ​ក្រុម​អ្នក​ប្រើ​ប្រាស់មានមនុស្សច្រើន គ្រប់វ័យ និងនៅក្នុងវិស័យខុសៗគ្នាក្នុង​ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ហើយ​ប្រភេទផ្កា​ដែល​លក់​ដាច់​បំផុត​ក៏​មាន​ភាព​ចម្រុះ​ផង​ដែរ ក្រៅ​ពី​នេះ ប្រភេទ​ផ្កា​រីកក្នុងនិទាឃរដូវ​ក៏​ច្រើនដែរ ដូច្នេះ ​ជម្រើស​​ទិញផ្កាកាន់តែច្រើន។ ចំពោះពណ៌ ផ្កាស្រស់ពណ៌ផ្កាឈូកគឺទទួលពេញនិយមជាខ្លាំង ព្រមទាំងផ្កាពណ៌ស ពណ៌ស្វាយ ពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌បែបអតីតកាលក៏មានប្រជាប្រិយភាពផងដែរ។

ជាមួយនឹងហាងឆេងនៃទីផ្សារផ្កាត្រូវបានកើនឡើងជាបន្តបន្ទាប់ បុគ្គលិកចូលរួមការងារឡូជីស្ទីកប្រចាំថ្ងៃក្នុងមជ្ឈមណ្ឌលដេញថ្លៃផ្កាគុនមីង បានកើនឡើងដល់ ៤៤០ នាក់ ពួកគេឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលជាប្រព័ន្ធ និងកំណែទម្រង់ដំណើរការ ដើម្បីកែលម្អប្រព័ន្ធដំណើរការ និងបង្កើនប្រសិទ្ធភាពក្នុងការជួញដូរ៕

អ្នកសារព័ត៌មាន៖ Zhang Qimin

អ្នកបកប្រែ៖ Li Zha

ជីវិតបែបយូណាន|"សេដ្ឋកិច្ចផ្កាស្រស់" រីកដុះដាលនៅខេត្តយូណាន ប្រទេសចិន