បរិមាណនៃការដឹកជញ្ជូនឆាប់រហ័សរបស់ប្រទេសចិនកើនលើស ២០ ពាន់លានកញ្ចប់
យោងតាមទិន្នន័យតាមដានពីអាជ្ញាធរប្រៃសណីយ៍ជាតិនៃប្រទេសចិនបានបង្ហាញថា គិតដល់ថ្ងៃទី៨ ខែមីនា បរិមាណនៃការដឹកជញ្ជូនឆាប់រហ័សរបស់ប្រទេសចិនបានកើនលើស ២០,០៩ ពាន់លានកញ្ចប់ក្នុងឆ្នាំនេះ។
អាជ្ញាធរប្រៃសណីយ៍ជាតិប្រទេសចិនបានបង្ហាញថា ក្នុងឆ្នាំនេះ បរិមាណនៃការដឹកជញ្ជូនឆាប់រហ័សរបស់ប្រទេសចិនកើនដល់ ១០ ពាន់លានកញ្ចប់ដំបូងដោយប្រើពេលត្រឹមតែ ៣៩ ថ្ងៃ ១០ ពាន់លានកញ្ចប់លើកទីពីរដោយប្រើពេលត្រឹមតែ ២៨ ថ្ងៃ ដែលបានបង្ហាញពីកម្លាំងរស់រវើកនៃវិស័យដឹកជញ្ជូនឆាប់រហ័សនៃប្រទេសចិន។
នាពេលបច្ចុប្បន្ននេះ ការកសាងប្រព័ន្ធដឹកជញ្ជូនឆាប់រហ័សក្នុងតំបន់ជនបទប្រទេសចិនមានល្បឿនលឿន ហើយអត្រាគ្របដណ្តប់នៃសេវាកម្មដឹកជញ្ជូនឆាប់រហ័សដល់តំបន់ជនបទនៅតែបន្តកើនឡើង ជារៀងរាល់ថ្ងៃ បរិមាណនៃការដឹកជញ្ជូនឆាប់រហ័សជាង ១០០ លានកញ្ចប់ បានហូរចូលតំបន់ជនបទទូទាំងប្រទេសចិន ដែលជាមធ្យោបាយជួយឱ្យផលិតផលឧស្សាហកម្មចូលតំបន់ជនបទ និងកសិផលចេញទៅទីក្រុងកាន់តែរលូន៕
អ្នកសារព័ត៌មាន៖Dai Xiaohe
អ្នកបកប្រែ៖ Li Zha