ផ្លូវរថភ្លើងចិន-ឡាវបើកច្រកធំមាស

2023-03-10 17:47:12
ប្រភព:ស៊ីនហួចិន

លោក ស៊ូ អានឈឺ អ្នកតំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងអគ្គនាយកនៃក្រុមហ៊ុនផ្លូវដែកសាខាក្រុងគុនមីង គ្រុប ប្រទេសចិន បានមានប្រសាសន៍ថា "ការបើកដំណើរការនៃផ្លូវរថភ្លើងចិន-ឡាវ បានកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លែឈើ ទុរេនស្រស់ដែលរើសពីចំការរបស់ប្រទេសថៃដឹកជញ្ជូនទៅកាន់ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ឆ្លងកាត់ផ្លូវរថភ្លើងចិន-ឡាវ ចំណាយពេលត្រឹមតែ៧ ថ្ងៃប៉ុណ្ណោះ ឥឡូវនេះ ផ្លូវរថភ្លើងចិន-ឡាវកំពុងជំរុញឱ្យអ្នកប្រើប្រាស់ចិនសម្រេចបានសេរីភាពនៃការបរិភោគផ្លែឈើតំបន់ត្រូពិច”។

ផ្លែឈើស្រស់មកពីតំបន់អាស៊ីអាគ្នេយ៍ ជិះរថភ្លើងដឹកទំនិញអន្តរជាតិ ទៅដល់ទីក្រុងគុនមីង ត្រូវបានលក់យ៉ាងឆាប់ទៅគ្រប់តំបន់ទូទាំងប្រទេសចិន។

ចាប់តាំងពីផ្លូវរថភ្លើងចិន-ឡាវបើកដំណើរការនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ កន្លងមក គិតដល់ចុងខែកុម្ភៈ ឆ្នាំនេះ ផ្លូវរថភ្លើងចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរ ជាង ១១,៩ លាននាក់ និងទំនិញជាង ១៦ លានតោន។

ក្នុងនាមជាគម្រោងតំណាងនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ការដាក់ឱ្យដំណើរការជាផ្លូវការនៃផ្លូវរថភ្លើងចិន-ឡាវ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនយ៉ាងច្រើន កាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់ឡូជីស្ទីកអន្តរជាតិកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

នាពេលបច្ចុប្បន្ននេះ ចំនួនខេត្តជាង ២០ នៅក្នុងប្រទេសចិន បានចាប់ផ្តើមបើកដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនជាបន្តបន្ទាប់តាមផ្លូវរថភ្លើងចិន-ឡាវ ដែលគ្របដណ្តប់លើបណ្តាប្រទេសនៅតាមបណ្តោយ“ខ្សែក្រវ៉ាត់ និងផ្លូវ” មានដូចជាប្រទេសកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម បង់ក្លាដែស និងសិង្ហបុរីជាដើម ដែលបានឱ្យប្រទេសចិន និងបណ្តាប្រទេសនៅឧបទ្វីបឥណ្ឌូចិនកើតមានច្រកផ្លូវគោកសម្រាប់ការដឹកជញ្ជូនដ៏ងាយស្រួល ពេលវេលាដឹកជញ្ជូនត្រូវបានកាត់បន្ថយជិត ២០ ថ្ងៃ ធៀបនឹងការដឹកជញ្ជូនតាមសមុទ្រ ហើយពេលវេលាលឿនបំផុតពីទីក្រុងគុនមីង ប្រទេសចិន ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ អាចទៅដល់ក្នុងរយៈពេល ៥៥ ម៉ោង។

លោក ស៊ូ អានឈឺ បាននិយាយថា ស្ថាប័នផ្លូវដែកនឹងស្វែងរកយ៉ាងសកម្មនូវរូបមន្តថ្មីក្នុងការដឹកជញ្ជូនផ្លូវដែកអន្តរជាតិ មានដូចជា “ខ្សែរថភ្លើងល្បឿនលឿនឡានឆាង-មេគង្គ + អេឡិចត្រូនិចឆ្លងដែន" "ផ្លូវរថភ្លើងចិន-ឡាវ + ផ្លូវរថភ្លើងដឹកទំនិញចិន-អឺរ៉ុប" "ផ្លូវរថភ្លើងចិន-ឡាវ + ផ្លូវរថភ្លើងដឹកទំនិញតាមច្រកផ្លូវគោក-សមុទ្រថ្មីភាគខាងលិច"ជាដើម  ព្រមទាំងបង្កើនផលប្រយោជន៍ពីផ្លូវរថភ្លើងចិន-ឡាវ និងពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន៕

អ្នកបកប្រែ៖ Li Zha

ផ្លូវរថភ្លើងចិន-ឡាវបើកច្រកធំមាស